ប៉េកាំង៖ ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិចលោក Gary Locke បាននិយាយកាលពីថ្ងៃសុក្រ
ថានិងចាប់ផ្តើមពង្រីកនូវចំណងមិត្តភាពការទូតជាមួយនិងប្រទេសចិនអោយកាន់តែប្រសើរ
ឡើងជាមួយនិងភាពជឿជាក់។ លោកLocke បានធ្វើការសង្កេតដោយខ្លួនលោកផ្ទាល់ចាប់តាំង
ពីលោកទទួលបានការចេញផ្សាយមួយដោយសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិប៉េកាំង។

លោក Lockeបានបន្តទៀតថា �ជាង៤០ឆ្នាំនេះប្រទេសរបស់យើងបានបង្កើននូវទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អ� លោកបាននិយាយទៅកាន់អ្នកដែលបាន
ចូលរួមទាំងអស់ថា �យើងត្រូវគិតអំពីអ្វីដែលពួកយើងអាចធ្វើមានក្នុងចំណងមិត្តភាពនេះ
ដើម្បីរួមគ្នាអភិវឌ្ឍន៍ពិភពលោក�។
�ខ្លួនខ្ញុំនិងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើការច្រានចោលទៅលើសញ្ញាណមួយ
ដែលថា ប្រទេសចិននិងសហរដ្ឋអាមេរិចបានសន្យាថានិងបញ្ចប់ការប្រកួតប្រជែងដែល
អាចធ្វើអោយភាគីមួយចុះខ្សោយហើយភាគគីមួយទៀតឡើងខ្លាំង�។�ពួកយើងត្រូវតែរួម
សហការគ្នាសំរេចនូវសន្តិសុខ និងភាពរីកចំរើនជាមួយគ្នា�។

លោក Lockeបានសង្កត់ធ្ងន់ផងដែរនូវសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគគីរវាង
ប្រទេសទាំង២។ នៅពេលដែលប្រទេសទាំងពីរមានចំណងមិត្តភាពជាមួយគ្នាកាន់តែប្រសើរ
ឡើងនោះវានិងធ្វើអោយពាណិជ្ជកម្មមានការរីកចំរើននិងបង្កើតការងារដល់ប្រទេសទាំងពីរ
ផងដែរ។គាត់បានសន្យាថានិងពង្រីកនូវការទំនាក់ទំនងរវាងជនជាតិអាមេរិចនិងចិនដោយ
ធ្វើការផ្លាស់ប្តូរនូវវប្បធម៌ទៅវិញទៅមកដើម្បីបង្កើតអោយមាននូវការយល់ដឹងរវាងគ្នាអោយ
កាន់តែស៊ីជំរៅ។គាត់ក៏សន្យាផងដែរនូវការផ្តល់ជួន Visa ដល់និស្សិតចិន, អ្នកជំនួញ,និងអ្នក
ទេសចរណ៍ចិនអោយមានការឆាប់រហ័សផងដែរ៕

ប្រភព៖ Xinhua News
ដោយ វឌ្ឍនា