កាលពីថ្ងៃទី៨ខែកញ្ញា នៅក្នុងលិខិតវ៉ាជាផ្លូវការមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ
ប្រទេស Iran បានព្រមានថា ប្រទេសខ្លួន នឹងមិនរារែកក្នុងការវាយប្រហារសងសឹកទៅ
លើបរទេសដែលបានវាយប្រហារមកលើខ្លួន បន្ទាប់ពីការថ្លែងការរបស់ប្រធានាធិបតិ
បារាំងលោក Nicolas Sarkozy ។


គួររំលិកថា កាលពីសប្ដាហ៍មុនលោក Sarkozy បានថ្លែងថា មហិច្ឆតានុយគ្លីអែររបស់ Iran
អាចបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរថែមទៀត ដែលនេះអាចនឹងនាំឱ្យមានការវាយប្រ
ហារទប់ស្កាត់ទៅលើទីតាំងសំខាន់ៗរបស់ Iran។
ក្នុងលិខិតផ្ញើជូនអង្គការសហប្រជាជាតិ រដ្ឋទូតរបស់ប្រទេស Iran ប្រចាំអង្គការនេះបាន
និយាយថា ប្រទេសខ្លួននឹងមិនរារែកក្នុងការវាយប្រហារសងសឹកទៅលើបរទេសណាដែល
បានវាយប្រហារមកលើប្រទេស Iran។
លោក Mohammad Khazaee អគ្គរដ្ឋទូត Iran បានថ្លែងទៅកាន់អគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Ban Ki-moon និងក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិដែល
បារាំងក៏ជាសមាជិកអចន្រ្ដៃដែរនោះថា៖ប្រទេសខ្លួននឹងប្រើប្រាស់វិធានការយ៉ាងសមស្រប
ដើម្បីការពារខ្លួន។
លោក Khazaee បន្ដថា ៖សាធារណរដ្ឋអ៊ិស្លាម Iran មួយនេះបានបង្ហាញការព្រួយបារម្ភ
យ៉ាងជ្រាលជ្រៅព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប្រកាសមួយដែលគ្មានការ
ទទួលខុសត្រូវនិងធ្វើការប្រឆាំងទៅនឹង Iran បែបនេះ។
លោក Sarkozy គឺជាអ្នកដែលធ្លាប់បានថ្លែងរិះគន់ជាញឹកញាប់បំផុតទៅលើប្រទេស Iran
ដែលថាប្រទេសនេះកំពុងព្យាយាមបង្កើតគ្រាប់បែបនុយគ្លីអែរ៕

សូរីយ៉ា