ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃច័ន្ទនេះ​ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីបានដក ស្រង់សេចក្តីថ្លែងការណ៍ពី ក្រសួង សុវត្ថិភាព សាធារណៈ បានចេញអត្ថបទ សារព័ត៌មានអោយ ដឹងថា យ៉ាងហោចណាស់ ជនសង្ស័យ ៣ នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនហើយ ក្រោយពី មានករណី បើកការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ រង្គាល កាលពីថ្ងៃសៅរ៍​ កន្លងទៅ នេះនៅឯ ស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅក្នុងក្រុង Kunming ។

/

បន្ថែមពីលើនេះ ទីភ្នាក់ងារ សារព័ត៌មាន ដដែល បន្តអោយដឹងថា ក្រុមអាជ្ញាធរ ប្រចាំតំបន់បាន មានជំនឿជាក់ អោយដឹងថា ជនសង្ស័យទាំងអស់ ដែលត្រូវបានចាប់ឃាត់ខ្លួន និង បាញ់សម្លាប់ នោះ មាន ៨ នាក់ ខណៈ ៤ នាក់ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែងកើតហេតុ (កន្លែងវាយប្រ ហារ) និង ៤ នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈពេលដែលមួយចំនួនផ្សេង ទៀតបានបន្តរត់គេចខ្លួននៅឡើយ។

/

គួររំឭកផងដែរថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ករណីវាយប្រហារ ចាក់សម្លាប់មនុស្ស រង្គាល នៅ តាមទីសាធារណៈ ពីសំណាក់ ក្រុមឈុតខ្មៅ មានគ្នាជាច្រើននាក់ វាយប្រហារទៅ ស្ថានីយ៍រថភ្លើង មួយកន្លែងនោះ បានបណ្តាលអោយមនុស្ស យ៉ាងហោច ២៨ នាក់ ស្លាប់បាត់បង់ជីវិត ខណៈច្រើន ជាង ១១៣ នាក់ ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល ។ យ៉ាងណាមិញ អាជ្ញាធរក្នុង តំបន់បានហៅការវាយប្រហារលើកនេះ ថាជាស្នាដៃ របស់ក្រុមភារវជន ៕

អាន -​ ក្រុមមនុស្ស ផ្អើលរត់ ទៅបរិច្ចាកឈាម ក្រោយសោកនាដកម្ម ចាក់សម្លាប់មនុស្ស រង្គាល (មានវីដេអូ)

អាន -​ ហោចណាស់ ២៧ នាក់ស្លាប់ ក្រោយវាយប្រហារ យ៉ាងសាហាវបំផុត ក្រុមឈុតខ្មៅ ដៃប្រ ដាប់ ដោយកាំបិទ គ្រប់ដៃ

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ីអិនអិន