បណ្ដាញសង្គមនេះនឹងមានវីដេអូទាក់ទាញជាងមុខ ហើយសំខាន់គឺសិទ្ធិផ្ដាច់មុខរបស់អ្នកបង្ហោះ ដើម្បីប្រកួតប្រជែងជាមួយនឹង “សត្រូវ” ដូចជា YouTube ជាដើម។
Facebook គឺជាបណ្ដាញសង្គមមួយ ដែលពឹងផ្អែកទៅលើអ្នកប្រើប្រាស់ ដើម្បីមានទិន្នន័យ ជំនួសឱ្យការផលិតដោយខ្លួនឯង។ ចាប់ពីអត្ថបទ រូបភាព ឬវីដេអូ គឺសុទ្ធតែត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ ដូចទៅនឹង Youtube។ ប៉ុន្តែ នៅពេលដ៏ខ្លីខាងមុខ Facebook នឹងបង់ប្រាក់ទៅឱ្យអ្នកប្រើប្រាស់ណាដែលបង្ហោះវីដេអូល្អ និងមានសិទ្ធិផ្ដាច់មុខ (ផលិតវីដេអូដោយខ្លួនឯង មិនចម្លងពីគេ)។

នេះគឺកាយវិការមួយដើម្បីជម្រុញឱ្យមានវីដេអូល្អៗនៅលើ Facebook និងគំរាមដល់គូប្រជែក Youtube។ បច្ចុប្បន្ន Facebook កំពុងតែជជែកជាមួយបណ្ដាក្រុមហ៊ុនផលិតវីដេអូ និងក្រុមហ៊ុនផលិតភាពយន្តទូរទស្សន៍ ស្ដីអំពីប្រការនេះ។
Facebook ឱ្យដឹងថា ៖ “កាលពីដើមឆ្នាំនេះ យើងខ្ញុំបានបង្កើតប៊ូតុងវីដអូ ជាកន្លែងសម្រាប់បង្ហោះវីដេអូនៅលើ Facebook ។ គោលដៅរបស់យើងខ្ញុំ គឺបង្កើតប្រព័ន្ទបរិស្ថានថ្មី។ ដូច្នេះ យើងខ្ញុំកំពុងស្វែងរកក្រុមហ៊ុនផលិត ផ្ដល់សិទ្ធិដល់កម្មវិធីទូរទស្សន៍ កីឡា និងកំសាន្ត”។
មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់ថា Facebook នឹងបង់ប្រាក់ប៉ុន្មានទៅឱ្យអ្នកផលិតវីដេអូ បង្ហោះនៅលើបណ្ដាញសង្គមនេះ។ ហើយ Facebook ក៏មិនអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្ម pre-roll ក្នុងវីដេអូ។ ប្រការនេះ កំពុងរារាំងក្រុមអ្នកផលិតវីដេអូ ក្នុងការ“លោត” ពី YouTube មកកាន់ Facebook៕
ប្រែសម្រួល ៖ តារាប្រភព ៖ Recode