ផ្អែកលើការចេញផ្សាយមួយកាលពីថ្ងៃពុធបានអោយដឹងថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវ
បានគេសន្មត់ថារូបគាត់ត្រូវស្លាប់ដោយសារសត្វសុនខរបស់លោកចំនួន ៧ក្បាលដែលអត់អាហារ
រយះពេល២សប្តាហ៍បន្ទាប់ពីគាត់វិញត្រលប់មកពីដំណើរកំសាន្តវិញ។

បំណែកនៃរាងកាយរបស់បុរសនោះត្រូវបានរកឃើញនៅក្នុងទីធ្លាផ្ទះរបស់អ្នកជិតខាងរបស់ជន
រងគ្រោះ។មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា �លលាដ៌ក្បាលរបស់ជនរងគ្រោះត្រូវបានរក
ឃើញនៅក្នុងចង្ក្រានបាយ, ហើយបំណែកខ្លួនរបស់គាត់ត្រូវបានរកឃើញនៅខាងមុខផ្ទះ�។ ប៉ូលិសបានសន្មត់ថាលោកLumboga ត្រូវបានស៊ីដោយសុនខរបស់លោកក្រោយពីពួកវាគ្មានអាហារ
ស៊ីរយះពេល២សបា្តហ៍។ ប៉ូលិសបានបន្តថា�ពួកយើងគិតថាឆ្កែទាំងនោះឃ្លានយ៉ាងខ្លាំងដូច្នេះ
ហើយទើបធ្វើអោយពួកគេសំលាប់ម្ចាស់ខ្លួនពីព្រោះពួកគេមិនបានដាក់ចំណីរយះពេល ១៤ថ្ងៃ
មកហើយ� ។ អ្នកជិតខាងផ្ទះជនរងគ្រោះបាននិយាយថា � លោក Lumboga មិនដែលអនុញ្ញាត
អោយសត្វឆ្កែទាំងនោះចេញទៅក្រៅនោះទេដែលនេះគឺជាហេតុធ្វើអោយពួកវាមិនអាចរកចំណី
បាន�។ ប៉ូលិសក៏បានរកឃើញបំនែកឆ្អឹងឆ្កែចំនួន២ផងដែរ ដែលពួកគេបានស្មានថាត្រូវបានស៊ីដោយ
ឆ្កែដទៃទៀត។

ផ្អែកលើការចេញផ្សាយនេះផងដែរបានអោយដឹងថា លោក Lumboga មានអាយុ ៥០ឆ្នាំ,
បានចាកចេញពីផ្ទះរបស់លោកដើម្បីធ្វើដំណើរទៅកាន់មាណាដូ លើកោះស៊ូលាវេលី សំរាប់
ថ្ងៃឈប់សំរាករបស់លោកនៅក្នុងពាក់កណ្តាលខែសីហានិងបានត្រលប់មកផ្ទះវិញនៅថ្ងៃទី
៣០ដែលជាថ្ងៃដែលលោកត្រូវបានស៊ីដែលសុខនរបស់លោកត្របាក់ស៊ីធើ្វជាចំនីអាហារតែម្តង៕


ប្រភព៖ Xinhua News
ដោយ វឌ្ឍនា