លោកកាដាហ្វី បានចេញខ្សែអាត់សម្លេងថ្មីមួយទៀត ដែលត្រូវបានចាក់ផ្សាយដោយ
ស្ថានីយ ទូរទស្សន៍ប្រទេសស៊ីរីឈ្មោះ Al Rai ពីកន្លែងលាក់ខ្លួនរបស់លោក។ក្នុងខ្សែ
អាត់សម្លេងនោះលោក កាដាហ្វីបានបញ្ជាក់ថាលោកកំពុងស្ថិតនៅប្រទេសលីប៊ី ហើយ
លោកនឹងមិនចាកចេញពីប្រទេសកំនើតរបស់លោកទេ។
លោកកាដាហ្វី ដែលមានកាន់អំណាចអស់រយៈពេល ៤២ ឆ្នាំ និង ត្រូវបានពួកប្រឆាំង
ទម្លាក់កាលពីពេលថ្មីៗនេះ បាននិយាយពោរពេញដោយកំហឹង និង មានហៅពួកប្រឆាំង
ថា ជាសត្វកណ្ដុរ។ក្នុងខ្សែអាត់សម្លេងនោះ លោកបានអំពាវនាវឲ្យយុវជនលីប៊ី ងើបប្រឆាំង
ឡើងវិញ ដើម្បីរំដោះពីការឈ្លានពានរបស់កងសម្ព័ន្ធមិត្តរបស់អង្គការណាតូ។
លោកកាដាហ្វីត្រូវបានគេជឿជាក់ថា លោកបានចូលទៅក្នុងប្រទេសនីហ្ស៊េរីយ៉ា ក្នុងក្បួន
រថយន្ត មួយ។ ពួគប្រឆាំងបានចេញ សេចក្តីថ្លែងការ សុំឲ្យប្រទេស នានា កុំចេញការ
អនុញ្ញាត្តិទទូលឲ្យលោកកាដាហ្វី ចូលប្រទេសរបស់ខ្លួន៕

(mailonline)
ដោយៈសំអាត