Barcelona វាយបក ទៅលើ AC Milan យ៉ាងចះដៃក្នុងជើងទី ២ ដោយពិន្ទុគ្រាប់ ៤-០ធ្វើអោយ Barcelona មានសិទ្ធទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយរបស់ UEFA ChampionLeague។/ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Camp Nou ទឹកដីរបស់ Barcelona ដែល AC Milanជាក្រុមភ្ញៀវ ដែលធ្លាប់យកឈ្នះលើ Barcelona ក្នុងលទ្ធផល ២-០ ក្នុងជើងទី ១ ទឹកដី AC Milan។ តែពេលនេះ Bercelona ធ្វើការវាយបកវិញ ដោយស៊ុតបញ្ចូលទីចំនួន៤ គ្រាប់ដែលធ្វើបានដោយកីឡាករ  Messi  នៅនាទី ៥ នឹងនាទី ៤០ ក្នុងតង់ទី ១ ។ក្នុងតង់ទី ២ ក្រុម Barcelona រកគ្រាប់បាល់បានបន្ថែមចំនួន ២ ទៀតដែលស៊ុតបញ្ចូលទីដោយ កីឡាករ  D.Villa  នៅនាទី ៥៥ នឹងនៅនាទី ៩០ ដោយកីឡាករ  J. Alba ។ការប្រកួតបានបញ្ចប់ទៅ ក្នុងលទ្ធផល 4-0(Aggregate 4-2) ធ្វើអោយ Barcelona កក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយរបស់ UEFA Champion League បានសំរេចជាស្ថាពរ៕

ដោយ ៖ កុសលប្រភព ៖ skysports