សារព័ត៍មានបរទេសបានឲ្យដឹងថា កាលពីថ្ងៃទី ៧ កន្លងទៅ គ្រាប់បែកត្រូវបានដាក់បន្ទុះ
ពីក្នុងវ៉ាលីមួយ នៅមុខតុលាការជាន់ខ្ពស់របស់ទីក្រុង New Delhi បណ្តាលឲ្យមនុស្សយ៉ាង
ហោចណាស់១០ នាក់បានស្លាប់ និង ៤៧ នាក់បានរងរបួស។

បន្ទាប់ពីមានការផ្ទុះ ក្រុមអ៊ីស្លាម ជីហាតបានចេញការទទួលខុសត្រូវបាន តាមរយៈការ
ផ្ញើរសារអេឡិចត្រូនិច។ អំពើហឹង្សាថ្មីៗ បានកើតឡើងជាច្រើន នៅទីក្រុង New Delhi ដែលបង្កឲ្យមានការព្រួយបារម្ភពីផ្នែកសន្តិសុខយ៉ាងខ្លាំង នៅទីក្រុងនេះ។

លោកនាយករដ្ឋមន្ត្រី ឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការសោកស្តាយ ដល់
ក្រុមគ្រួសារ ជនរងគ្រោះនិង សន្យាថា លោកនឹងរកយុត្តិធម៌៕

(xinhua)

ដោយៈសំអាត