ប្រធានាធិបតីអាមេរិក Barack Obama រួមនឹងលោកជំទាវ និងកូនៗ កាលពីថ្ងៃទី ២៣កន្លងទៅ បាននាំគ្នាចូលរួមក្នុងការបម្រើម្ហូបអាហារដល់ក្រុមអតីតយោធា នៅក្រុង Washington ក្នុងពិធីបុណ្យអំណរគុណ (Thanksgiving)។

/

បន្ទាប់ពីពិធីលើកលែងទោសមាន់បារាំងតាមប្រពៃណី ក្នុងសួនមួយនៅសេតវិមាន ប្រធានាធិបតីអាមេរិក Barack Obama រួមនឹងលោកជំទាវ Michelle និងកូនស្រី Sasha បានទៅកាន់មន្ទីរថែទាំចាស់ជរានៃកងកម្លាំងប្រដាប់អាវុធ នៅ Washington ដើម្បីបម្រើអាហារសម្រាប់អតីតយោធាទាំងនោះ នេះបើតាមទំព័រ AP។

/

មន្ទីរ ថែទាំចាស់ជរាខាងលើនេះ គឺជាកន្លែងថែទាំអតីតទាហានចំនួន ៤០៥នាក់ ដែលធ្លាប់បានចូលរួមក្នុងបេសកកម្មជាច្រើនរបស់កងទ័ពអាមេរិក រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីមួយ។

លោក Obama បម្រើម្ហូបសាច់មាន់បារាំង។ ប្រធានាធិបតីអាមេរិក មានការសប្បាយរីករាយជាខ្លាំង ខណៈលោកចាប់ដៃ និងនិយាយគ្នាលេងជាមួយអតីតទាហានទាំងនោះ។ លោកជំទាវ Michelle Obama ទទួលខុសត្រូវក្នុងការបម្រើម្ហូបជាបន្លែ។ ចំណែកកូនស្រី Sasha បម្រើមុខម្ហូបដំឡូងបារាំងចៀន។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail