ប្រធានាធិបតីអាមេរិក Barack Obama បានដើរសួរសុខទុក្ខប្រជាជន និងពិសាទឹកដូងដោយភាពសប្បាយរីករាយ នៅក្រុង Luang Prabang ប្រទេសឡាវ នៅពេលលោកមកចូលរួមកិច្ចប្រជុំកំពូល ASEAN ។

លោក Obama កាលពីព្រឹកម្សិលមិញ បានហោះពីរដ្ឋធានី Vientiane ប្រទេសឡាវ មកកាន់ ក្រុង Luang Prabang និងបានមកទស្សនកិច្ចនៅវត្តមួយនៅទីនេះ។ បន្ទាប់ពីបានចាកចេញពីវត្ត ប្រធានាធិបតីអាមេរិករូបនេះ ក៏បានដើរកំសាន្ត និងឆៀងចូលហាងតូចមួយនៅក្បែរផ្លូវដើម្បីទិញទឹកដូងពិសា។

កំពូលមេដឹកនាំអាមេរិករូបនេះ ក៏បានសំពះជំរាបសួរតាមបែរប្រពៃណីរបស់ជនជាតិឡាវ ពេលសួរសុខទុក្ខប្រជាជនក្នុងតំបន់។


នេះគឺជាលើកដំបូងហើយ ដែលប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច មកធ្វើទស្សនកិច្ចនៅប្រទេសឡាវ។ មុនពេលមកកាន់ប្រទេសឡាវ លោក Obama បានទៅកាន់ Hangzhou ប្រទេសចិនចូលរួមកិច្ចប្រជុំកំពូល G20 ។
ប្រែសម្រួល ៖ តារាប្រភព ៖ reuters