ព័ត៌មានអន្តរជាតិ ៖ វីដេអូមួយ បានក្លាយជាបេក្ខភាពវីដេអូ ដែលមានអ្នកចូលទស្សនាច្រើនគួរសម ខណៈគេហទំព័រសារព័ត៌មានពិភពលោក ចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន នោះគឺ ស្តីពីវីដេអូ ដែលនិយាយពីសកម្មភាពរយៈពេលខ្លីមួយ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូប៉ាម៉ា ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះមា្នក់ ពីការដួលសន្លប់ ដោយសារតែខ្យល់គរ អំឡុងពេលនៃការធ្វើសន្និសិទកាសែតមួយនៅឯសេតវិមាន នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

គួររំឭកផងដែរថា ស្រ្តីមានផ្ទៃពោះ ប៊ិះនឹងដួលសន្លប់ដោយសារតែខ្បល់គរខាងលើនេះមានឈ្មោះថា លោកស្រី Karmel Allison ។ យ៉ាងណាមិញ បើនិយាយពីមូលហេតុចម្បងដែលអាចបណ្តាលអោយស្រ្តីរូបនោះ ខ្យល់គរ ខានតែបាននោះ ក៏ព្រោះតែអាកាសធាតុក្តៅសមល្មមនៅក្នុងរដ្ឋធានីមួយនេះ អមទៅការឈរយូរគ្រាន់បើ អំឡុងពេលនៃសន្និសិទសារព័ត៌មានរបស់លោកប្រធានាធិបតីរូបនេះ។

អំឡុងពេលនៃការស្ទុះទៅចាប់បាន និងជួយសង្គ្រោះ ស្រ្តីជាជនរងគ្រោះនោះ លោក អូប៉ាម៉ា បានលាន់មាត់ អមទៅដោយការលេងសើចបន្តិចថា ៖ ខ្ញុំចាប់បានហើយ លោកស្រីពិតជាមិនអីទេមែនទេ? នេះទំនងជាខ្ញុំនិយាយយូរពេកហើយមើលទៅ បានជាលោកស្រីមានអាការៈធឹងធោងយ៉ាងដូច្នេះ។ ដោយឡែក បើយើងងាកក្រឡេកទៅមើលសាររបស់លោកស្រីវិញ ក៏បានគូសបញ្ជាក់ត្រលប់ទៅវិញផងដែរថា ៖ ខ្ញុំពិតជាមិនអីនោះទេ នាងខ្ញុំគ្រាន់តែមានអារម្មណ៍ រាងមិនសូវស្រួលបន្តិចតែប៉ុណ្ណោះ សូមថ្លែងអំណរអរគុណជាខ្លាំង ដល់លោកប្រធានាធិបតី ដែលបានជួយនាងខ្ញុំ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ