(បរទេស)៖ ដោយសារបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ទើបធ្វើឲ្យតំរូវការស្វែងយល់ អំពីព័ត៌មាននៅក្នុងសង្គមនីមួយៗ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនរស់នៅទូទាំងសកលលោក។ ហេតុដូចនេះ ក្នុងគោលបំណងដើម្បីអាចឲ្យមនុស្សសិក្សា និងស្វែងយល់ដឹងអំពី ព័ត៌មាននៅក្នុងសង្គមមួយបាន គឺពួកគេត្រូវការ ការអានជាចាំបាច់។ ខាងក្រោមនេះ ជាជនជាតិទាំង១០ ដែលចូលចិត្តអានច្រើនជាងគេក្នុងពិភពលោក៖

width=800

១. ជនជាតិឥណ្ឌា៖ ត្រូវបានគេចាត់ទុកថា ជាជនជាតិទី១ ដែលមានការអានច្រើនជាងគេបំផុត ក្នុងពិភពលោក ដោយសារជាមធ្យមជនជាតិឥណ្ឌាម្នាក់ បានចំណាយពេលចំនួន ១០ ម៉ោង និង៤២ នាទី សម្រាប់ការអានក្នុងមួយសប្ដាហ៍។

២. ជនជាតិថៃ៖ សម្រាប់ជនជាតិថៃម្នាក់ ជាមធ្យមក្នុងមួយសប្ដាហ៍ បានចំណាយពេល ដើម្បីអានចំនួន ៩ ម៉ោង និង ២៤ នាទី។

៣. ជនជាតិចិន ៖​ ស្ថិតនៅលេងរៀងទី៣ ក្នុងចំណោមជនជាតិ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក គឺជនជាតិចិន ដោយជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិចិនម្នាក់ បានចំណាយពេលចំនួន ៨ ម៉ោងសម្រាប់ការអាន។

៤. ជនជាតិហ្វីលីពីន៖ ជាមធ្យមជនជាតិហ្វីលីពីន បានចំណាយពេលសម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ៣៦ នាទី។

៥. ជនជាតិអេហ្ស៊ីប ៖ ជាជនជាតិទី៥ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក ដែលជាមធ្យមជនជាតិអេហ្ស៊ីបម្នាក់ បានចំណាយពេលចំនួន ៧ ម៉ោង និង ៣០ នាទី ក្នុងមួយសប្ដាហ៍ សម្រាប់ការអាន។

៦. ជនជាតិឆែក (Czech)៖ ជាមធ្យមជនជាតិឆែកម្នាក់ បានចំណាយពេល សម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ២៤ នាទី។

៧. ជនជាតិរុស្ស៊ី ៖ ជាមធ្យមជនជាតិរុស្ស៊ីម្នាក់ បានចំណាយពេល សម្រាប់ការអាន ក្នុងមួយសប្ដាហ៍ចំនួន ៧ ម៉ោង និង ០៦ នាទី។

៨. ជនជាតិស៊ុយអែត ៖ ជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិស៊ុយអែតម្នាក់ បានចំណាយពេលចំនួន ៦ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន។

៩. ជនជាតិបារាំង ៖ ជាមធ្យមក្នុងមួយសប្ដាហ៍ ជនជាតិបារាំងម្នាក់ បានចំណាយពេលចំនួន ៦ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន។

១០. ជនជាតិហុងគ្រី ៖ សម្រាប់លេខរៀងទី១០ ក្នុងចំណោមជនជាតិ ដែលមានការអានដ៏ច្រើនជាងគេ ក្នុងពិភពលោក គឺជនជាតិហុងគ្រី។ ជាមធ្យមជនជាតិនេះម្នាក់ បានចំណាយពេលចំនួន ៦​ ម៉ោង និង ៥៤ នាទី សម្រាប់ការអាន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី