យ៉េមែនៈ កាលពីថ្ងៃ ព្រហស្បត៍ កន្លងទៅ ក្រុមប្រឆាំងរបស់ប្រទេស យ៉េមែន បានធ្វើការ
បដិសេធ នូវសំនើរសុំការចចាររបស់គណបក្សគ្រប់គ្រងប្រទេស ដែលមានលោក អាលី
អាប់ឌូឡាសាឡេ (Ali Abdullah Saleh)។

ក្រុមប្រឆាំងដែលមាន មនុស្សរាប់ពាន់អ្នកបានចូលរួមធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បត៍
កន្លងទៅ នាទីក្រុងធំៗ មួយចំនួន ហើយបានចោទប្រកាន់ថា ប្រទេសអាមេរិក និង
អារ៉ាប់រួមគាំទ្រលោក សាឡេ។

លោក សាឡេ ដែលមានកាន់អំណាចអស់រយៈពេល ៣៣ ឆ្នាំបានត្រូវ ក្រុមអ្នកប្រឆាំង
ទាមទារ ឲ្យចុះចេញពីអំណាចអស់រយៈពេល ៨ ខែមកហើយ។ លោកកំពុងតែស្នាក់នៅ
ប្រទេស អារ៉ាប់រួម ដើម្បីព្យាបាលរបួស៕

លោក អាលី អាប់ឌូឡាសាឡេ (Ali Abdullah Saleh)
(xinhua/photo:msn)
ដោយៈសំអាត