សារព័ត៍មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនប្រេង BP ដ៍ធំរបស់ប្រទេសអង់គ្លេស បានរក
ឃើញរ៉ែប្រេងនាឈូងសមុទ្រ ម៉ិកស៊ិកូកាលពីថ្ងៃពុធ កន្លងទៅ។

ក្រុមហ៊ុន BP បានឲ្យដឹងថា ការវាយតម្លៃត្រូវបានធ្វើ នៅតំបន់មួយនាភាគខាងកើតនៃ
តំបន់ Mad Dog។ ការវាយតម្លៃនោះបង្ហាញថា រ៉ែប្រេង មានច្រើនជាងការប៉ានស្មាន។

ក្រុមហ៊ុនបានBP មានភាគហ៊ុន ច្រើនជាងគេក្នុងដំណើរការរុករកប្រេង នៅតំបន់ Mad Dogដោយមានភាគហ៊ុន ចំនួន ៦០.៥ ក្រុមហ៊ុន Chevron មាន ២៣.៩ ភាគរយ និង
ក្រុមហ៊ុន Union Oil មាន ១៥.៦ ភាគរយ៕

(xinhua)
ដោយៈសំអាត