ឥណ្ឌាមិនត្រឹមតែប្រឈមនឹងការគំរាមកំហែងពីកងទ័ពចិននៅព្រំដែនឥណ្ឌា
និងចិននោះទេតែក៏ត្រូវប្រឈមនៅព្រំដែនឥណ្ឌានិងប៉ាគិស្ថានផងដែរ។

ទំព័រកាសែតរបស់ឥណ្ឌាកាលពីថ្ងៃទី៦ខែកញ្ញាបានចេញផ្សាយថា ឥណ្ឌាបានស្នើឱ្យចិន
ឈប់ជាបន្ទាន់នូវសកម្មភាពសាងសង់ហេត្ថារចនាសម្ព័ន្ធនៅតំបន់កាស្មៀរដែលត្រួតត្រា
ដោយប្រទេស ប៉ាគិស្ថាន។ទន្ទឹមនឹងនេះ ឥណ្ឌាក៏បង្ហាញពីការយកចិត្តទុកដាក់ជាសំខាន់
ទៅលើសកម្មភាពសាងសង់ផ្លូវជាតិ ផ្លូវដែកនិងព្រលានយន្ដហោះដែលជាយុទ្ធសាស្រ្ត
របស់ចិននៅតៃប៉ិះព្រមទាំងនៅតាមព្រំដែន របស់ចិននិងឥណ្ឌា។


ព្រំដែនចិននិងឥណ្ឌានៅមានការប្រទាញប្រទង់គ្នា។
រដ្ឋមន្ដ្រីការពារប្រទេសឥណ្ឌា A. K. Anthony កាលពីថ្ងៃច័ន្ទនេះបានផ្ញើលិខិតមួយច្បាប់
ជូនសភានៃប្រទេសនេះដើម្បីឆ្លើយបំភ្លឺទៅនឹងសំនួររបស់តំណាងរាស្រ្តចំនួន១៩រូប។
លោកថ្លែងថា៖រដ្ឋាភិបាលយល់ថា ចិនកំពុងសាងសង់ហេត្ថរចនាសម្ព័ន្ធនៅតំបន់កាស្មៀរ
ដែលគ្រប់គ្រងដោយប្រទេសប៉ាគិស្ថាន។យើងបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះ
សកម្មភាពរបស់ចិនក្នុងតំបន់កាស្មៀរនេះហើយស្នើឱ្យពួកគេបញ្ឈប់សកម្មភាពនេះជា
បន្ទាន់។
នៅមុននេះ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងគោករបស់ឥណ្ឌាបានធ្លាប់ព្រមានថា
ឥណ្ឌាមិនត្រឹមតែប្រឈមមុខទៅនឹងការគំរាមកំហែងរបស់យោធាចិននៅតំបន់គ្រប់គ្រង
ប្រាកដប្រជារវាងចិននិងឥណ្ឌានោះទេ ជាងនេះទៅទៀត ការគំរាមកំហែងនេះអាចនឹង
រាលដាលដល់តំបន់ខ្សែព្រំដែនឥណ្ឌានិងប៉ាគិស្ថានផងដែរដោយសារតែទំនាក់ទំនង
យោធារវាងក្រុងប៉េកាំងនិងក្រុងអ៊ិស្លាម៉ាបាតត្រូវបានគេពង្រឹងបន្ថែម។
លោក Anthony ឱ្យដឹងថា ចិនតែងអភិវឍ្ឍហេត្ថារចនាសម្ព័ន្ធយ៉ាងលឿននៅតៃប៉ិះនិងនៅ
តាមបណ្ដោយព្រំដែនចិននិតឥណ្ឌា។ចិនកំពុងសាងសង់ផ្លូវថ្នល់ផ្លូវដែកនិងព្រលានយន្ដ
ហោះសំខាន់ៗនៅក្បែរតំបន់កំពុងប្រទាញប្រទង់គ្នាតាមរយៈនេះចិនអាចបង្កើនឥទ្ធិពល
នៃកងទ័ពរបស់ខ្លួន ។
ឥណ្ឌាកំពុងរត់តាមនិងអនុវត្តនូវយុទ្ធសាស្រ្តជាច្រើនដើម្បីទប់ទល់នឹងកម្លាំងយោធារបស់
ចិនដែលកំពុងកើនឡើងយ៉ាងលឿន ដោយរួមមានការប្រើប្រាស់យន្ដហោះចម្បាំងធុន
Su-30MKIនៅតំបន់ទិសឥសាន្ដព្រមទាំងមានគម្រោងនឹងបង្កើតក្រុមយោធាពិសេសពីរ
ក្រុមនៅតំបន់ភ្នំផងដែរ។
បច្ចុប្បន្ន ទីបញ្ជាការនៃកងពលលេខ៥៦ត្រូវបានដាក់នៅតំបន់ Zhakama រដ្ឋ Nagaland។
កងពលនេះត្រូវបានគ្រប់គ្រងដោយកងពលធំលេខ៣ដែលមានទីតាំងនៅ Dimapur។រីឯ ទី
បញ្ជាការនៃកងពលតំបន់ភ្នំលេខ៧១ដែលបោះទីតាំងនៅ Mesamari រដ្ឋ Assam ដែលគ្រប់ គ្រងដោយកងពលធំលេខ៤មានទីតាំងនៅ Tezpur។



ផ្លូវថ្នល់នៅតំបន់ព្រំដែនចិននិងប៉ាគិស្ថាន
កាលពីថ្ងៃតី៥ខែកញ្ញា ទំព័រ Press Trust of India បានរាយការណ៍ថា ចំពោះក្រុងប៉េកាំង
ដែលកំពុងពង្រីកហេត្ថរចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនដែលកំពុងមានបញ្ហានេះ
រដ្ឋមន្ដ្រីការពារជាតិឥណ្ឌាលោក A. K. Anthony ថ្លែងថា ៖ចិនធ្វើការអភិវឍ្ឍហេត្ថារចនា
សម្ព័ន្ធមានផ្លូវថ្នល់ផ្លូវដែកនិងព្រលានយន្ដហោះសំខាន់ៗនៅក្បែរតំបន់កំពុងប្រទាញ
ប្រទង់គ្នា បែបនេះគឺធ្វើឱ្យចិនអាចបង្កើនឥទ្ធិពលទ័ពរបស់ខ្លួន ។
លោក Anthony មានប្រសាស្រ្តថា ៖ប្រទេសទាំងពីរធ្វើការល្បាតតាមការយល់ឃើញរបស់
ខ្លួនចំពោះខ្សែព្រំដែនពិត។ដោយសារតែមានការយល់ឃើញខុសគ្នាបែបនេះទើបបណ្ដាល
ឱ្យមានបញ្ហាកើតឡើង៕



ដោយសូរីយ៉ា