សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាននិយាយនាថ្ងៃចន្ទនេះថា រដ្ឋាភិបាលក្រុងសេអ៊ូល នឹងផ្តល់ជំនួយ និងស្វែងរកការធ្វើកិច្ចប្រតិបត្តិការ ជាមួយប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេស កុម្មុយនីសមួយនេះ ជ្រើសរើសយកជម្រើសត្រឹមត្រូវ ក្នុងពេលដែលមានជម្លោះ កើតមានឡើងនៅតាមបន្ទាត់ព្រំដែន កំពុងតែមានភាពតានតឹងខ្លាំង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣នេះបានឲ្យដឹងថា ហានិភ័យផ្នែកភូមិសាស្រ្តនយោបាយមានការកើនឡើង ខណៈដែលប្រទេស កូរ៉េខាងជើងបានបំពាក់គ្រាប់មីស៊ីល ចម្ងាយកម្រិតមធ្យមរបស់ខ្លួន បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មថ្មីទៅលើ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយសារតែប្រទេសនេះ បានធ្វើការបាញ់សាកល្បងអាវុធរបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល