- អានសម្រង់ អត្ថបទសារព័ត៌មានដើម ៖ CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

ព័ត៌មានជាតិ & អន្តរជាតិ ៖ សារព័ត៌មាន CNN ដ៏ល្បីរបស់អាមេរិកបានសរសេរ Email សុំទោសពី កំហុសរបស់ខ្លួន ដែលបង្ហោះនៅលើ CNN Facebook Page នូវពាក្យថា «អង្គរវត្តរបស់ថៃ» ។ ពាក្យ ពេចន៍សុំទោសនោះ ធ្វើឡើងដោយលោកស្រី Ellana Lee ជាអគ្គនាយករង  និង និពន្ធនាយក របស់ CNN     ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក  ផ្ញើសារជូន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចណ៍ ដោយ និយាយថា វាជាកំហុសរបស់អ្នកបញ្ចូល ហើយយើងបាន  កែសម្រួលវាភ្លាមៗផងដែរ ក្នុងរយៈពេល ប៉ុន្មាននាទីប៉ុណ្ណោះ ។    លោកស្រី បានសរសេរទៀតថា តាំងនាមឲ្យ CNN ខ្ញុំសូមអភ័យទោស នូវ រាល់ ការ បំពាន និងភ័ន្តច្រឡំ ដែលកើតមានឡើង ៕

/

/

/

/

- អានសម្រង់ អត្ថបទសារព័ត៌មានដើម ៖ CNN រងការ រិះគន់ យ៉ាងចាស់ដៃ ក្នុងទំព័រ ហ្វេសប៊ុក ខណៈច្រឡំ សរសេរថា អង្គរវត្ត ជារបស់ថៃ

- បញ្ជាក់​ ៖ ចុចតំណភ្ជាប់ ទីនេះ ដើម្បីចូលទៅទំព័រ ហ្វេសប៊ុក របស់ស៊ីអិនអិន ដែលទទួលបាននូវមតិរិះគន់

ប្រភព ៖ ដើមអម្ពិល