(ព្យុងយ៉ាង)៖ មិនខ្វល់ពីការរិះគន់ និងគ្រោងការថ្កោលទោសពីសំណាក់អន្តរជាតិនោះឡើយ ដោយសមាជបក្សរបស់កូរ៉េខាងជើងដ៏កម្របំផុតនោះ នៅតែត្រូវបានរៀបចំឡើងប្រកបដោយភាព ជោគជ័យ​លើស​ការស្មាន ហើយសម្រាប់ពេលនេះ ការប្រគុំតន្ត្រីដ៏ធំមិនធ្លាប់មាន ក៏ត្រូវបានរៀបចំ ឡើងថែមទៀតដើម្បីអបអរដល់មេដឹកនាំកំពូលផុតលេខ គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នំា២០១៦។

/

/

ក្រុមតន្ត្រីលេខ១ របស់កូរ៉េខាងជើងមានឈ្មោះថា Moranbong និងធ្លាប់ទៅកាន់ប្រទេសចិន កាលពីប៉ុន្មានខែមុន តែមិនបានសម្តែងផង ក៏បានទទួលបញ្ជាឲ្យត្រឡប់មកកូរ៉េខាងជើងវិញនោះ គឺជាក្រុមដែលដឹកនាំការប្រគុំតន្ត្រីមិនធ្លាប់មាននោះ។ ពួកនាងជានារីវ័យក្មេងៗ ដែលត្រូវបានជ្រើសរើស និងបង្វឹកដោយយកចិត្តទុកដាក់ ក្រោមការបង្អុលបង្ហាញពីលោក គីម ជុងអ៊ុន អស់ជាច្រើនឆ្នាំ។

/

/

គួរបញ្ជាក់ថា ការប្រគុំតន្ត្រីខាងលើនេះ បានប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិព្យុងយ៉ាង ដោយមាន មនុស្សម្នាចូលរួម ១០,០០០នាក់ ក្នុងនោះក៏រួមមានទាំងយោធា និងមន្ត្រីជួរមុខជាច្រើនរូបផងដែរ។ ងាកមកមើលការសង្ស័យថាកូរ៉េខាងជើង និងធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនោះ គឺនៅតែ ស្ថិតជាការសង្ស័យនៅឡើយ ព្រោះអ្វីៗបានត្រៀមទុកជាស្រេចទៅហើយ៕

ប្រភព​ ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង