សារព័ត៍មានបរទេសបានឲ្យដឹងថា មានកម្មករយ៉ាងហោចណាស់ ៤ នាក់បានស្លាប់ និង ២០ នាល់បានរងរបួស ក្នុងការឆាបឆេះ រោងចក្រចម្រាញ់ប្រេងធំជាងគេនៅប្រទេសអ៊ីរ៉ង់កាល
ពីថ្ងៃពុធម្សិលមិញនេះ។

លោក Abdollah Kabi មន្ត្រីទទួលបន្ទុកខាងថាមពលបាននិយាយថា អគ្គិភ័យបានឆាបឆេះ
ពីផ្នែកមួយនៃរោងចក្រចម្រាញ់។ អ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ ហើយមូលហេតុ
នៃការឆាបឆេះនេះនឹងត្រូវបញ្ជាក់ក្នុងពេលខាងមុខ។

គួររំលឹកផងដែរថា កាលពីខែ ឧសភាកន្លងទៅ ការឆាបឆេះដូចគ្នានេះបានកើតឡើងម្តងរួច
មកហើយនៅរោងចក្រចម្រាញ់ប្រេង Abadan ខណៈពេលដែលលោកប្រធាធិបតី Mahmoud Ahmadinejad បើកសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រចម្រាញ់ប្រេងនោះ៕

(xinhua)
ដោយៈសំអាត