មានព័ត៌មានច្រើនគួរសម បាននិយាយថា Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មីប្រើប្រាស់លោហធាតុជ័រ មានច្រើនពណ៌ សំរាប់ធ្វើការប្រកួតប្រជែងជាមួយបណ្តាទូរស័ព្ទ Android តំលៃថោក។ កត្តានេះបានធ្វើឲ្យអ្នករចនាម៉ូត Martin Hajek ធ្វើការរចនាម៉ូដ iPhone ថ្មីនេះឡើង ដោយយោងតាមបណ្តាព័ត៌មានចចាមអារាមទាំងនោះ។
តាម Hajek, iPhone នឹងមានទំហំពីរផ្សេងគ្នា និងមានពណ៌ច្រើនសំរាប់ជ្រើសរើសផងដែរ។ សំបករបស់វា ធ្វើពីជ័រលាយកែវ ក្នុងនោះ Version ពណ៌ក្រហមត្រូវបានបំពាក់អេក្រង់ទំហំ 4 inch ដូចនឹងiPhone 5 សំរាប់ Version ពណ៌ខៀវ មានទំហំ 4,5 inch។
ចំណែក DigiTimes បានឲ្យដឹងថា iPhone 5S នឹងប្រើប្រាស់ CPU និងកាមេរ៉ាស៊េរីខ្ពស់ជាងបើប្រៀបជាមួយ iPhone 5។ ឧបករណ៍គ្រឿងផ្សំ សំរាប់ទូរស័ព្ទថ្មីរបស់ Apple នឹងចាប់ផ្តើមផលិតនៅក្នុងខែឧសភា ដើម្បីរៀបចំពិធីបង្ហាញផលិតផលថ្មីនៅត្រីមាសទី III/2013 ខាងមុខនេះ៕

iPhone អេក្រង់ 4 inch តំលៃថោក (ឆ្វេង), iPhone 5 (កណ្តាល) និង iPhone អេក្រង់ 4,5 inch តំលៃថោក(ស្តាំ)



ដោយ៖ សិលាប្រភព៖ VE