វាស៊ីនតោនៈ កាលពីថ្ងៃ ពុធកន្លងទៅ សហរដ្ឋអាមេរិកបានជំរុញឲ្យ ប្រទេសរបស់ទ្វីប
អាហ្វ្រិកទាំងឡាយឲ្យមានការគ្រប់គ្រងច្រកព្រំដែនរបស់ខ្លួនដោយប្រុងប្រយ័ត្ន និង ត្រូវចាប់ខ្លួនដល់មន្ត្រី របស់លោកកាដាហ្វី ដែលបានគេចចូលប្រទេសរបស់ខ្លួន។

អ្នកស្រី Victoria Nuland អ្នកនាំពាក្យ តំណាងឲ្យសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋ
អាមេរិកបានទាក់ទង់ ទៅប្រទេសម៉ាលី ប្រទេសមូរីតានៀ(Mauritania) ប្រទេសឆាត(Chad)
និង ប្រទេស បូគីណា ហ្វាសូ(Burkina Faso) ដើម្បីឲ្យពួកគេគោរពសន្ធិសញ្ញារបស់អង្គការ
សហប្រជាជាតិ និង ធ្វើការរឹតបន្តឹងព្រំដែន។

លោកស្រីបានបន្ថែមទៀតថា ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក បានចូលជួបជាមួយ
នាយករដ្ឋមន្ត្រីនីហ្ស៊េរីយ៉ា ដើម្បីពិភាក្សាលើករណីរបស់មន្ត្រីរបស់លោកកាដាហ្វីដែល
បានចូលច្រកកោនក្នុងប្រទេសនេះ៕

អ្នកស្រី Victoria Nuland
(xinhua)
ដោយៈសំអាត