យានអវកាស New Horizons កំពុងហោះហើរក្នុងល្បឿនលឿនជាង ៥១.០០០គីឡូម៉ែត្រ/ម៉ោង ឆ្ពោះទៅកាន់កូនភព 2014 MU69 ដែលតាមគម្រោង វានឹងទៅដល់កូនភពនេះ នៅថ្ងៃទី ១មករា ឆ្នាំ ២០១៩។

កូនភព 2014 MU69 នេះ មានប្រវែងប្រហែលពី ២៥ទៅ៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ Kuiper និងមានចម្ងាយពីកូនភពភ្លុយតុង (Pluto) ជាង ១,៦ពាន់លានគីឡូម៉ែត្រ។
យាន New Horizons មានល្បឿនហោះហើរ ១៤,៣២គីឡូម៉ែត្រ/វិនាទី បើធៀបនឹងព្រះអាទិត្យ។ យាននេះ ត្រូវបានបង្កើតឡើងដើម្បីហោះឆ្លងកាត់គន្លងគោចររបស់កូនភពភ្លុយតុង។ យាន New Horizons ត្រូវបានបន្ថែមប្រេងឥន្ធនៈច្រើនដើម្បីអាចហោះឆ្លងកាត់អាចម៍ផ្កាយនានាក្នុងតំបន់ខ្សែក្រវាត់ Kuiper រួមនឹងប្រព័ន្ធទំនាក់ទំនងរយៈចម្ងាយឆ្ងាយ ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធនៅលើភពផែនដី។
នៅពេលហោះដល់គោលដៅ New Horizons នឹងក្លាយជាយានអវកាសដែលទៅសិក្សាស្រាវជ្រាវនៅទីតាំងឆ្ងាយបំផុតមិនធ្លាប់មានពីមុនមក៕
ប្រែសម្រួល ៖ តារាប្រភព ៖ Next Media