ពីរដ្ខធានីវ៉ាស៊ីនតោន ៖ លោកស្រី Michelle Obama ដែលជាឧត្តមភរិយាលោក Barack Obama នឹងជាមាតារបស់បុត្រីពីររូប :  Malia វ័យ 14 ឆ្នាំ នឹង Natasha វ័យ 11 ឆ្នាំ នឹង​ ផ្តល់ជាអនុសាសន៍ពីការមើលថែទាំកូនៗប្រកបដោយភាពសុខដុមរមនា រួមទាំងនឹងធ្វើការបកសា្រយក៏ដូចជាផ្តល់ជាដំបូន្មានមួយចំនួនដល់បណ្តាមាតាបិតា ឬក៏អាណាព្យាបាលមួយចំនួន ពីយុទ្ធសាស្រ្ត ថាតើ  ត្រូវធ្វើអោយកិច្ចការក្រុមគ្រួសារ នឹងកិច្ចការប្រទេសជាតិ មានតុល្យភាពយ៉ាងណានោះ។

width=505

លើសពីនេះទៅទៀត លោកស្រីក៏បាននិយាយបញ្ជាក់ទៅកាន់សមាជិក iVillage បន្ថែមផងដែរថា ៖ ពួកយើងនឹងធ្វើការចែករំលែកពីបទពិសោធន៍ល្អៗ ពោលគឺបទពិសោធន៍ជោគជ័យនៅក្នុងការមើលថែទាំកូនប្រកបដោយមានភាពកក់ក្តៅ ប្រសិទ្ធភាព នឺងធ្វើអោយពួកគេជោគជ័យនៅក្នុងជីវិតនៃការសិក្សា។

width=500

លោកស្រី Michelle Obama ដែលមកទល់នឹងពេលនេះ​មានវ័យ 48 ឆ្នាំ បានផ្តល់កិច្ចសម្ភាសន៍ ក៏ដូចជាអនុសាសន៍មួយចំនួនដែលមានរៀបរាប់នៅខាងលើនេះ  បន្ទាប់ពីលោកស្រីបានអញ្ជើញជាភ្ញៀវកិត្តិយសតំណាងអោយគេហទំព័រស្រី  iVillage  ។  គួរបញ្ជាក់ផងដែរថា  នៅក្នុងឧកាសនោះ លោកស្រីក៏បានធ្វើការផ្សព្វផ្សាយគោលគំនិតមួយ ដោយអោយឈ្មោះថា Let's Move ខណៈពេលដែលវាជាយុទ្ធសាស្រ្តជំរុញទឹកចិត្តអោយក្មេងៗមានចំណាប់អារម្មណ៍ក្នុងការចាប់យកនូវជីវិតជោគជ័យនៅក្នុងវ័យសិក្សា៕

ដោយ ៖ ពិសីប្រភព ៖ chinadaily