ម៉ូស្គូៈ កាលពីថ្ងៃ ៧ កន្លងទៅ យន្តហោះដឹកកីឡាករជម្រើសជាតិប្រទេសរ៉ុស្ស៊ី ប្រភេទ
YAK-42 ដែលមានមនុស្ស ៤៥ នាក់កំពុងធ្វើរដំណើរបានធ្លាក់។មន្ត្រីទទួលបន្ទុកផ្នែក
សន្តិសុខបានឲ្យដឹងថា លើយន្តហោះនោះមាន អ្នកដំនើរចំនួន ៣៧ នាក់ និង ក្រុម
អ្នកបើកបរ ៨ នាក់ ដែលក្នុងនោះមានផ្ទុកទៅដោយកីឡាករHockey ជម្រើសជាតិរបស់
ប្រទេសរ៉ុស្ស៊ីផងដែរ ។ នៅក្នុងការធ្លាក់នេះ យ៉ាងហោចណាស់មានមនុស្ស ៤៣ នាក់
បានស្លាប់។

រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសព ចំនួន ២៦ នាក់។ មូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

យន្តហោះប្រភេទ YAK-42 មួយនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ទាំងពីឆ្នាំ ១៩៩៣ ហើយ ត្រូវគេគ្រោងនឹងឈប់ប្រើប្រាស់ នៅខែ តុលា ឆ្នាំ ២០១១ ខាងមុខនេះ៕



(xinhua)
ដោយៈសំអាត