ព័ត៌មានអន្តរជាតិ ៖ ភាពចលាចល បានកើតមានឡើងមួយរំពេច នៅឯអាកាសយានដ្ឋានអន្តរជាតិ Birmingham-Shuttlesworth International Airport មានទីតាំងស្ថិតនៅក្នុងរដ្ឋ អាឡាបាម៉ា សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បានធ្វើការជម្លៀសក្រុមមនុស្សចេញ ក្រោយពីបានប្រទះឃើញសំបុត្រអនាមិក គំរាមមានការបំផ្ទុះគ្រាប់បែក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។

ប្រភពសារព័ត៌មានខាងលើគូសបញ្ជាក់ថា ដោយបានដកស្រង់សម្តីនាង Toni Bast ជាស្រ្តីអ្នកនាំពាក្យអោយអាកាសយានដ្ឋានមួយនេះអោយដឹងថាករណីរកឃើញសំបុត្រអនាមិកខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពោលគឺ នៅម៉ោងជាង ៤ ទាបភ្លឺ (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) នៅក្នុងបន្ទប់ទឹកមនុស្សប្រុស ។
គួររំឭកផងដែរថា ជាមួយនឹងការរកឃើញសំបុត្រអនាមិកលើកនេះ បានញ៉ាំងអោយមានការពន្យាពេល ក៏ដូចជា បង្វែរជើងហោះហើរ ចំនួន ១២ ជើងហោះហើរផងដែរដោយនៅក្នុងនោះ ស្ថានការណ៍អាចវិលមករកភាពដើម មានស្ថេរភាព និងអាចធានាបាននូវសន្តិសុខវិញ នាវេលាម៉ោង ៦ ទាបភ្លឺ ថ្ងៃដដែល។

គួរបញ្ជាក់ផងដែរថា ក រណីប្រកាសអាសន្នដោយមានការជម្លៀសក្រុមមនុស្សអាចធ្វើទៅបាន ស្របពេលដែលបានរកឃើញសំបុត្រអនាមិកទាំងនោះ ខណៈពេលដែលថ្មីៗនេះមានការផ្ទុះអាវុធបាញ់គ្រាប់ពិតនៅឯអាកាសយានដ្ឋានអន្តរជាតិ Los Angeles Interna-tional Airport ដោយនៅក្នុងនោះ មន្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច- យ៉ាងហោច ៧ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយមានករណីផ្ទុះដ៏ខ្លាំងមួយ- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព
ប្រែសម្រួល ៖ កុសលប្រភព ៖ cnn