ទស្សនិកជនជាច្រើន បានក្លាយជាសាក្សី ក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ក្នុងកម្មវិធីប្រណាំងម៉ូតូហោះ Red Bull Hare Scramble 2013 ។ ដូចដែលយើងបានដឹងហើយថា ការប្រណាំងម៉ូតូហោះមានគ្រោះថ្នាក់ណាស់ ព្រោះតែផ្លូវឧបសគ្គដូចជា ទួលខ្ពស់ ផ្លូវរអិល គ្រោះច្រើន ខ្សាច់ជាដើម ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនោះគឺ ពេលដែលអ្នកបើកបរទាំងនោះ ជិះដល់ទួលមួយដែលមានគ្រោះតូចៗ និងដីផុសៗ ហើយក៏បានរអិលធ្លាក់ចេញពីផ្លូវ ចូលកន្នុងរណ្ដៅនៅសងខាងផ្លូវ ។ អ្វីដែលភ្ញាក់ផ្អើលជាងគេគឺ មិនមែនមានតែម្នាក់ទេដែលធ្លាក់ចូលរណ្ដៅមួយនោះ តែមានអ្នកបើកបរជាច្រើនទៀត បានធ្លាក់បន្តកន្ទុយគ្នា គួរអោយភ្ញាក់ផ្អើល ។ តោះចឹងយើងទៅទស្សនាទាំងអស់គ្នាទៅមើល ៕

ដោយ ៖ កុសលប្រភព ៖ youtube