Pokémon Go គឺជាហ្គេមដ៏ល្បីឈ្មោះក្នុងពិភពលោកនាបច្ចុប្បន្ន។ Pokémon Go ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកលេងមកពីជុំវិញពិភពលោក។ Pokémon Go ពេលនេះ បានមកដល់កម្ពុជាហើយ។/ថ្មីៗនេះ ទំព័រ Facebook Pokémon GO ផ្លូវការ បានចុះផ្សាយ បណ្ដាប្រទេស និងតំបន់ជាច្រើនក្នុងពិភពលោក ចាប់ពីពេលនេះ អាចទាញយក និងដំឡើងហ្គេម Pokémon GO មកលេងបានហើយ។ បណ្ដាប្រទេស និងតំបន់ទាំងនេះ រួមមានដូចជា ប៊្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, តៃវ៉ាន់។ល។

ដើម្បី​អាច​លេង​បាន សូមបន្តអាន និងធ្វើតាមការ​ណែនាំខាងក្រោម ៖សម្រាប់អ្នកប្រើ Andoid សូមចូលទៅកាន់ តំណភ្ជាប់នេះ រួចទាញយកមកដំឡើងលើស្មាតហ្វូន ឬថេប្លេត គឺជាការស្រេច ប៉ុន្តែមុននឹងអាចលេងបាន អ្នកត្រូវប្រាកដថា បាន គ្រីសនៅលើ Unknown sources ក្នុងស្មាតហ្វូនរួចរាល់។សម្រាប់អ្នកប្រើ iOS សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន iOS សូចចុចលើតំណភ្ជាប់នេះ ដើម្បីទាញយក និងដំឡើង។

ដោយ ៖ តារា