សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន យ៉ាហូ(Yahoo!) ត្រូវបានបណ្តេញបុគ្គលិកជាន់ខ្ពស់របស់
ខ្លួនមួយរូបគឺ លោកស្រី ការូល បាត (Carol Bartz) កាលពីថ្ងៃអង្គារ។
ក្រុមហ៊ុន Yahoo! បាននិយាយថាលោកស្រី Bartz បុគ្គលិកជាន់ខ្ពស់ ម្នាក់នេះត្រូវបានដក
ចេញ ដោយតក់ក្រហល់ ហើយលោកនាយកផ្នែកហរិញ្ញវត្ថុ វ័យ៤២ឆ្នាំTimothy Morse
នឹងឡើងកាន់តំណែងជំនួសលោកស្រី បណ្តោះអាសន្នរហូតដល់ក្រុមប្រឹក្សានាយករបស់
ក្រុមហ៊ុនស្វែងរកអ្នកមកកាន់តំណែងនេះ។ លោកស្រី Bartz បច្ចុប្បន្នមានអាយុ ៦២ឆ្នាំគឺជា
អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រសំរាប់គ្រប់គ្រងអាជីវកម្ម Autodesk
បានធ្វើការផ្ញើរសំបុត្រទៅកាន់បុគ្គលិកទាំងអស់ នៅក្នុងក្រុមហ៊ុនដែលប្រាប់ថាគាត់នឹង
ត្រូវបានលាចេញពីអ្នកទាំងអស់គ្នាហើយ។នៅក្នុងសារ បានបន្តថា�ខ្ញុំពិតជាមានអារម្មណ៍
សោកស្តាយនិងពិបាកចិត្តខ្លាំងណាស់ដែលខ្ញុំត្រូវបានបញ្ឈប់ពីការងារដោយ ក្រុមប្រឹក្សា
នាយករបស់ Yahoo! តាមរយៈទូរសព្ទ័ ។ វាបានផ្តល់មកអោយខ្ញុំនូវអារម្មណ៍ដ៏ល្អនៅពេល
ដែលបានធ្វើការជាមួយនឹងអ្នកទាំងអស់គ្នា ហើយខ្ញុំសូមបួងសួងអោយអ្នកទាំងអស់គ្នា
ទទួលបានជោគជ័យនៅថ្ងៃអនាគត�៕
ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា