ប្តីប្រពន្ធជនជាតិកូរ៉េមួយគូទើបតែបាននាំគ្នាសំលាប់ខ្លួននៅឯផ្ទះជួល Busan ដោយសារតែ ពួកគេមិនអាចទ្រាំទ្របានតទៅទៀតនូវជីវភាពក្រីក្រដែលខ្លួនកំពុងប្រឈមមុខអស់រយៈ
កាលយូរអង្វែងមកហើយ ។

សំបុត្រចុងក្រោយរបស់គូប្តីប្រពន្ធនេះត្រូវបានរកឃើញបន្ទាប់ពីពួកគេបានសំលាប់ខ្លួន ដែលមានខ្លឹមសារថាអ្វីទាំងអស់ដែលយើងខ្ញុំមានគឺប្រហែល ៨០០,០០០ វ៉ុន(ប្រហែលជា
ជាង ៧០០ដុល្លាអាមេរិក) ពួកខ្ញុំមិនមានកំលាំងចិត្តគ្រប់គ្រាន់ដើម្បីបន្តរស់រាននឹងគេឡើយ
ហេតុនេះសូមមេត្តាជួយធ្វើគុណបញ្ចុះសពអោយពួកខ្ញុំផង ។ ដែលត្រូវបានទំព័រ Yonhap
យកមកបង្ហាញនៅលើគេហទំព័ររបស់ខ្លួន ។

ក្រុមសមត្ថកិច្ចបានអោយដឹងថា ក្នុងបន្ទប់ផ្ទះជួលនោះគឺត្រូវបានបិតជាប់ដោយបង់ស្អិត តែ
មិនបានធ្វើការបញ្ជាក់ពីមូលហេតុនៃការសំលាប់ខ្លួនរបស់ប្តីប្រពន្ធមួយគូនោះឡើយ ។ ម្យ៉ាង
ទៀតពួកគេក៏បានរកឃើញកាបូបដាក់ប្រាក់មួយដែលមានប្រាក់នៅក្នុងនោះចំនួន ៦០ម៉ឺន
វ៉ុនទៀតផងដែរ ។

តាម BBC បានអោយដឹងថា កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន
អត្រាអ្នកធ្វើអត្តឃាតសំលាប់ខ្លួនខ្ពស់បំផុតក្នុងពិភពលោក និងបានកើនឡើងទ្វេរដង បើ
ធៀបទៅនឹងទសវត្សកន្លងទៅ ។ តាមការអោយដឹងពីក្រសួងសុខាភិបាល និងសុខមាល
ភាព ប្រទេសកូរ៉េខាងត្បូងអោយដឹងថាប្រទេសនេះមាន ៤០ករណីនៃអំពើធ្វើអត្តឃាតកើត
ឡើងក្នុងមួយថ្ងៃៗកាលពីឆ្នាំ ២០០៩ និងមូលហេតុចំបងគឺបញ្ហាសេដ្ឋកិច្ចគ្រួសារជួបការ
លំបាក បើទោះបីជាសេដ្ឋកិច្ចនៅក្នុងប្រទេសនេះជាមធ្យមបានកើតឡើងជាប្រចាំក្នុងមួយ
ឆ្នាំៗចំនួន ៧ភាគរយក៏ដោយ ។ នៅចំពោះមុខនៃអំពើនេះ កាលពីដើមឆ្នាំ សភារបស់កូរ៉េ
ខាងត្បូងបានបង្កើតច្បាប់ថ្មីមួយទៀតក្នុងគោលដៅតំរូវអោយរដ្ឋាភិបាលមានតួនាទីទទួល
បន្ទុកបន្ថែមក្នុងការទប់ស្កាត់អំពើធ្វើអត្តឃាតនេះទៀតផង ៕

(ពី Zing)
យ៉ាវីន