ទីក្រុងហាណូយ៖ អាជ្ញាធរវៀតណាម បាននិរទេសអ្នកប្រឆាំងរបបនយោបាយម្នាក់ ក្រោយពីដកហូតសញ្ជាតិវៀតណាមរបស់គាត់។

គណបក្សកំណែទម្រង់វៀតណាម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ឬហៅថា Viet Tan  បាននិយាយថា សមាជិករបស់ខ្លួន គឺលោក Pham Minh Hoang ត្រូវបាននិរទេសចេញពីផ្ទះរបស់គាត់ នៅភាគខាងត្បូងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃសុក្រ និងដាក់គាត់ឱ្យនៅលើជើងហោះហើរមួយ ទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។

ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការបំភ្លឺនោះទេ។ លោក Hoang ដែលជាជនជាតិវៀតណាមកាត់បារាំង ត្រូវបានដកហូតសញ្ជាតិវៀតណាម កាលពីខែមុន។

/

គ្រូបង្រៀនគណិតវិទ្យាអាយុ ៦១ ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ក្នុងឆ្នាំ ២០១១ ពីបទប៉ុនប៉ងធ្វើវិទ្ធង្សនា ដោយបង្ហោះអត្ថបទ នៅលើប្លុករបស់គាត់ ដែលមានអត្ថន័យខ្លឹមសាររិះគន់ ដល់រដ្ឋាភិបាលកុម្មុយនីសវៀតណាមនេះ។

រដ្ឋាភិបាលវៀតណាម បានចាត់ទុកគណបក្ស Viet Tan ជាអង្គការភេរវកម្ម។ គ្រូបង្រៀនរូបនោះ បានជាប់ពន្ធនាគាររយៈពេល ១៧ ខែ និងឃុំខ្លួន នៅក្នុងផ្ទះរបស់គាត់រយៈពេល ៣ ឆ្នាំ៕

/

អត្ថបទ៖ សារ៉ាត

ប្រភព៖ AP