តាម GSM Arena ជាមួយនឹងតំលៃ 350 USD នៅអាមេរិច Galaxy Tab 2 10.1 Student Editionត្រូវបានភ្ជាប់មកជាមួយនឹង dock ជើងទម្រសំរាប់មើលវីដេអូ និង Keyboard Bluetooth ដែលមានតំលៃប្រហែល 60 USD។ ក្នុងនោះគំរូ dock ជើងទម្រ នៅមានសមត្ថភាពអាចសាកថ្មដល់ Tabletថែមទៀតផង។

ទន្ទឹមនឹងនោះ អតិថិជននៅមានបន្ថែមនូវកញ្ចប់សេវាកម្មដូចជា Polaris Office, Dropbox ជាមួយទំហំ 50 GB (Free) ក្នុងរយះពេលមួយឆ្នាំ និងទស្សនា TV Hulu Plus ក្នុងរយះពេលបីខែផងដែរ។

បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា Samsung Galaxy Tab 2 10.1 Student Edition នឹងដាក់លក់នៅលើទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីអាមេរិច ឬក៏អត់នោះទេ។

/

គំរូ Tablet នេះ ត្រូវបានបំពាក់នូវអេក្រង់មានកំរិតពន្លឺ 1.280 x 800 pixel រួមជាមួយ CPU Dual Core ល្បឿន 1 GHz។ កាមេរ៉ាមុខ និងក្រោយរបស់ Tablet មានទំហំ VGA និង 3 megapixel។Galaxy Tab 2 10.1 មានខ្នាតប្រវែង 256,6 x 175,3 x 9,7 mm, ទម្ងន់ 588 g, មាន Support  Bluetooth 3.0, USB 2.0, Wi-Fi n, Wi-Fi Direct។ ថ្មមានទំហំបរិមាណ 7.000 mAh៕

ដោយ៖ សិលាប្រភព៖ VE