ព័ត៌មានអន្តរជាតិ ៖ រូបថតជនសង្ស័យ ដែលនាំយកក្រពើទៅដល់អាកាសយានដ្ឋាននោះត្រូវបានចេញផ្សាយជាសាធារណៈហើយ ក្នុងគោលបំណង  ដើម្បីបើកការតាមដានស៊ើបអង្កេតឈានទៅដល់ការចាប់ឃាត់ខ្លួន រង់ចាំការសាកសួរចម្លើយ។

width=430

គួររំឭកផងដែរថា   រូបថតទាំងនោះ  ត្រូវបានថតជាប់ដោយប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព នៅលើរថភ្លើង CTA  Blue Line  ដោយផ្តិតជាប់ជនសង្ស័យ  ដៃកាន់ទៅដោយកូនក្រពើតូចមួយនោះ ពោលគឺ ពីរ ទៅ បី ម៉ោង   មុនឃើញវត្តមានកូនក្រពើមួយនោះ  នៅឯអាកាសយានដ្ឋានអន្តរជាតិ   Chicago's O'Hare International Airport សហរដ្ឋអាមេរិក ។

width=431

ដោយឡែក    រូបថតដែលបានចេញផ្សាយជាសាធារណៈមួយនេះ  គឺជាការចេញផ្សាយដោយអាជ្ញាធរត្រួតពិនិត្យ ការធ្វើដំណើររដ្ឋ  Chicago  ( Chicago Transit Authority  )។ក្រោយពីរកឃើញថាមានវត្តមានកូនក្រពើនៅឯអាកាសយានដ្ឋានហើយនោះ  អាជ្ញាធរមានសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុ  និងចាប់កូនក្រពើមួយក្បាលនោះយកទៅរក្សា។

width=421

ផ្ទុយទៅវិញ   ជនសង្ស័យដែលជាស្រ្តី  ត្រូវបានគេផ្តិតរូបថតបានតាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពនោះ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ដោយនឹងមានការសាកសួរចម្លើយ ខណៈពេលដែលនាងអាចប្រឈមទៅនឹងការផ្តន្ទាទោស ជាការផាកន័យជាសាច់ប្រាក់ផងដែរ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ