ព័ត៌មានអន្តរជាតិ ៖ អង្គការឃ្លាំមើល អំពើពុករលួយ របស់បក្សកុម្មុយនីស្ត   ប្រទេសចិន ដែលកំពុងតែកាន់ អំណាចនោះ បានចាប់បើកបរិបទថ្មីមួយទៀត ស្តីពីយុទ្ធនាការប្រឆាំងទៅនឹងអំពើពុករលួយ របស់ខ្លួន នោះ គឺមានការចេញសេចក្តីប្រកាសអោយដឹងថា​ ខ្លួននឹងមានការបោះពុម្ពផ្សាយ នូវចម្លើយសារភាពរបស់បណ្តា មន្រ្តីប្រព្រឹត្តិអំពើពុករលួយ ដើម្បីជាការព្រមាន និង មេរៀន ដល់មន្រ្តីៗទៀត ។

/

ប្រធានធិបតី ប្រទេសចិន Xi Jinping បានប្តេជ្ញា ក្នុងការកំចាត់ការប្រព្រឹត្តិនូវអំពើពុករលួយ ចាប់តាំងពីថ្នាក់ កំពូលរហូតដល់ថ្នាក់ក្រោម មានគោលដៅជាពិសេស ទៅនឹងក្រុមខ្លាំងណាមួយបន្ថែមពីលើនេះលោកបាន តាំងចិត្តបន្តទៀតអោយដឹងថា និងបន្តជីកឬសគល់អោយអស់ ក្នុងយុទ្ធនាការខ្លាំង ប្រឆាំង  អំពើពុករលួយ នៅក្នុងឆ្នាំនេះ ។

គណៈកម្មការ   ធិការ  កណ្តាល  ទទួល  បន្ទុក  ឃ្លាំ មើល  វិន័យ the Central Commission for Discipline Inspection (CCDI) ស្រាយបំភ្លឺ អំឡុងថ្ងៃពុធ ម្សិលមិញនេះ អោយដឹងថា ៖ គួរបញ្ជាក់ថា នៅពីក្រោយ ការ ប្រព្រឹត្តិអំពើពុករលួច គឺលាក់កំបាំង នូវ គម្រ នៃការបាត់បង់ឥទ្ធិពល ប្រៀបបាន សៀវភៅ ស្តីពីជីវិតស្តាយ ក្រោយដែលតែងតែ លាក់កំបាំង នូវភាពស្តាយក្រោយ ក៏ដូចជា ការស្តីបន្ទោស អោយខ្លួនឯង និង ស្អប់ខ្លួន ឯងជាដើម ។

អង្គការឃ្លាំមើល បានប្រកាសប្រាប់ដល់  សាធារណៈជន អោយរង់ចាំ នូវការបោះពុម្ពផ្សាយ ជាលើកដំបូង របស់ខ្លួន ដែលផ្តោតជាសំខាន់ទៅលើ   ករណី  ស៊ីសំណូក ដែលជាប់ពាក់ព័ន្ធ​ ជាមួយនឹងមន្រ្តីនយោបាយ កំពូលៗ មកពីភាគខាងកើត ក្រុង Xuzhou ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ channelnewsasia