ព្រឹត្តិការណ៍នៃអំពើភេវរកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត
របស់អាមេរិក ។ គ្រប់រូបភាពដែលបង្កឡើងដោយអំពើវាយប្រហារនោះបានដក់ជាប់ក្នុងចិត្ត
របស់ប្រជាជនទូទៅនៅទូទាំងពិភពលោកគ្មានថ្ងៃបំភ្លេចបានឡើយ ។ ទន្ទឺមនឹងរូបភាពដែល
មិនអាចបំភ្លេចបានទាំងអស់នោះក៏មានអាថ៌កំបាំងការពិតមួយចំនួនដែលកម្រមានអ្នកណា
ដឹងណាស់ ហើយពេលនេះយើងសូមលើកយកអាថ៌កំបាំងចំនួន ១០មកបង្ហាញជូនប្រិយមិត្ត
អ្នកអានដូចតទៅ៖

១.កុមារចំនួន ៣០៥១ នាក់ត្រូវបានបាត់បង់ឪពុក រឺម្តាយក្រោយថ្ងៃ ១១កញ្ញា ។ ក្នុងនោះទៀត
សោតគឺមានទារក ១៧នាក់ស្ថិតនៅក្នុងផ្ទៃម្តាយនៅឡើយខណៈពេលដែលឪពុករបស់ពួកគេ
បានបាត់បង់ជីវិតនៅក្នុងអំពើវាយប្រហារជាប្រវត្តិសាស្រ្ត ១១កញ្ញនោះ ។

រយៈពេល ៩ខែក្រោយបន្ទាប់ពីថ្ងៃនៃព្រឹត្តិការណ៍ ការធ្វើស្ថិតិអំពីអត្រាកំណើតនៅក្នុងទីក្រុង
New York បានបង្ហាញអោយឃើញថាមានការកើនឡើងរហូតដល់ ២០ភាគរយ បើប្រៀប
ធៀបស្ថិតិដូចគ្នានេះដែរនៅក្នុងឆ្នាំ ២០០០ ។
២.តំលៃសរុបនៃផលិតផលសិល្បៈត្រូវបានបាត់បង់ទាំងស្រុងបន្ទាប់ពីអាគារមជ្ឈមណ្ឌល
ពាណិជ្ជកម្មពិភពលោកទាំងពីរ​ (WTC) បានបាក់ស្រុតរងការខូចខាតដែលមានតំលៃលើស
ពី ១០០ លានដុល្លាអាមេរិក ។ ក្នុងនោះមានទាំងផ្ទាំងគំនូររបស់វិចិត្រករដ៏ល្បីឈ្មោះ Pablo
Picasso ផងដែរ ។

៣.មនុស្សទាំងពួងមានការកោតសរសើរចំពោះការចូលរួមរបស់សុនខ ក្នុងការស្វែងរកជន
រងគ្រោះដែលនៅមានជីវិតក្រោយថ្ងៃព្រឹត្តិការណ៍ ។ តែបែរជាភ្លេចគិតទៅដល់សុនខមួយ
មានឈ្មោះថា Roselle ដែលជាសុនខប្រដេញមួយក្បាលប្រភេទ Labrador មានភារកិច្ច
នាំផ្លូវម្ចាស់ពិការភ្នែកម្នាក់របស់វាឈ្មោះ Michael Hingson ។ Roselle បាននាំផ្លូវ Hingson ពី
ជាន់ទី ៧៨ នៃអាគារ WTC ខាងជើងតាមជណ្តើរកាំរហូតមកដល់ក្រោមនិងនាំទៅកាន់ទី
លំនៅរបស់មិត្តភក្តិលោក Hingson ដោយសុវត្ថិភាព ។

៤.កម្មករទាំងឡាយត្រូវធ្វើការបោសសំអាតនូវកំទេចកំទីដែលត្រូវបានបំផ្លាញនោះប្រមាណ
ជា ១លានតោនដើម្បីស្វែងរកជនរងគ្រោះ ។ ពួកគេបានរកឃើញនូវរបស់ប្រើប្រាស់ចំនួន
៦៥,០០០ ក្នុងនោះមាននាឡិកា ៤៣៧គ្រឿងនិងចិញ្ចៀនអាពាហ៍ពិពាហ៍ ១៤៤ វង់ផងដែរ ។

៥.រយៈពេល ៣ម៉ោងមុនការកើតឡើងនៃព្រឹត្តិការណ៍,ឧបករណ៍មួយគ្រឿងដែលគេហៅថា
ម៉ាស៊ីនព្យាករណ៍ព្រឹត្តិការណ៍ចៃដន្យ ដែលបានដាក់នៅក្នុងសាកលវិទ្យាល័យ Princetonបាន
ព្យាករណ៍ដឹងមុនថានឹងមានព្រឹត្តិការណ៍ដ៏អាក្រក់មួយនឹងកើតឡើង ។

៦.នៅក្នុងលំហាត់យោធាមួយដែលមានឈ្មោះថាអ្នកការពារដ៏សំងាត់ មជ្ឈមណ្ឌលបញ្ជារ
ការការពារដែនអាកាសអាមេរិចខាងជើង(NORAD) ជាអង្គភាពមានភារកិច្ចការពារដែន
អាកាសរបស់អាមេរិក បានធ្វើការប៉ាន់ស្មានថាយ៉ាងហោចណាស់មានអំពើប្លន់យន្តហោះ
ចំនួន ៤ករណី បានកើតឡើងក្នុងសប្តាហ៍មុនពេលផ្ទុះព្រឹត្តិកាណ៍ថ្ងៃ ១១ កញ្ញា ។ លើសពី
នេះទៀត ពួកគេថែមទាំងបានធ្វើគំរោងការប៉ាន់ស្មានមួយផ្សេងទៀតនៅពេលព្រឹកមុនពេល
ដែលអាមេរិកត្រូវរងការវាយប្រហារ ។

៧.មានភេវរករអាកាសរហូតដល់ ៥នាក់ក្នុងចំនោម ១៩ នាក់ដែលបានចូលរួមធ្វើការវាយ
ប្រហារក្នុងព្រឹត្តិការណ៍ ១១កញ្ញា បានសំរាកនៅក្នុងសណ្ឋាគារមួយនៅក្បែរក្លោងទ្វារចូល
អង្គភាពការពារសន្តិសុខជាតិរបស់អាមេរិក (NSA) មុនថ្ងៃពួកភេវរករទាំងនោះធ្វើការប្លន់
យន្តហោះដើម្បីវាយប្រហារលើអាគារពាណិជ្ជកម្ម WTC ។

៨.John Patrick O�Neill អតីតភ្នាក់ងារពិសេសធ្លាប់ដឹកនាំនៅក្នុងក្រសួងសើបការណ៍សំងាត់
របស់អាមរិក (FBI) និងចូលរួមស៊ើបអង្កេតពីទំនាក់ទំនងរបស់ពួក Al-Qaeda នៅក្នុងការវាយ
ប្រហារដោយគ្រាប់បែកមកលើអាគារ WTC ក្នុងឆ្នាំ ១៩៩៣​ បានចាកចេញពី FBI ដោយសារ
ការខ្វែងគំនិតគ្នាអំពីបញ្ហានយោបាយ ។ O'Neill បានទទួលយកដំណែងថ្មីក្នុងតួនាទីជាអ្នក
ទទួលខុសត្រូវផ្នែកសន្តិសុខនៅ WTC និងបានស្លាប់នៅក្នុងថ្ងៃ ១១ កញ្ញា ។

៩.មានសាកសពត្រឹមតែ ២៩១ សាកសពប៉ុណ្ណោះដែលត្រូវបានរកឃើញនៅមានសភាពដូច
ដើមនៅកន្លែងកើតហេតុ ។ ឪពុកម្តាយរបស់ Lisa Anne Frost (អាយុ ២២ឆ្នាំ) គឺជាអ្នកដំណើរ
ម្នាក់នៃជើងយន្តហោះលេខ ១៧៥ របស់ក្រុមហ៊ុន United Airlines ដែលបានហោះទៅបុក
អាគាខាងត្បូង ត្រូវធ្វើការរង់ចាំរហូតជិតមួយឆ្នាំទើបពួកគាត់បានទទួលនូវអ្វីដែលជារបស់
កូនស្រីខ្លួន ។

១០.ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ ១០០ថ្ងៃទើបអាចពន្លត់អគ្គីភ័យ
បានទាំងស្រុងនៅក្នុងតំបន់កើតហេតុនោះ ។
រូបភាពមួយចំនួនស្តីពីព្រឹត្តិការណ៍ថ្ងៃ ១១​កញ្ញា ៖

ប្រធានាធិបតីអាមេរិកកាលពីសម័យកាលកើតឡើងនៃព្រឹត្តិការណ៍ ១១ កញ្ញានោះគឺលោក
George W. Bush ត្រូវបានអ្នកគ្រប់គ្រងការិយាល័យសេតវិមានលោក Andrew Card ផ្តល់
ដំណឹងអំពីយន្តហោះទីពីរបានហោះបុកអាគារពាណិជ្ជកម្ម WTC ខណៈពេលដែលលោក
George W. Bush កំពុងថ្លែងសន្ទរកថានៅឯរដ្ឋ Florida ។


(ពី Telegraph & Reuters)
រដ្ឋា