ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ អគ្គសេនាបតី តេជោ ហ៊ុន សែន ដោយរូបទាំងនោះមានលាយឡំជាមួយនិងទឹកភ្នែក ហើយកញ្ញាបានសរសេរបញ្ជាក់ជាមួយនិងកំហុសខុសឆ្គងដែលធ្លាប់បានធ្វើខុសចំពោះ អគ្គសេនាបតី តេជោ ហ៊ុន សែន នាពេលកន្លងទៅនេះ ។​ ក្រោយពីរូបថតបានបង្ហោះនៅលើបណ្តាញសង្គមហើយនោះ កញ្ញា ធី សុវណ្ណថា ក៏ត្រូវបានមតិភាគច្រើននិយាយថា​ គ្រាន់តែការសម្តែង ។ ល។ 

/

ទទ្ទឹមនេះផងដែរ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារជាថ្មីម្តងទៀតដោយលើកឡើងថា អ្នកខ្លះថា​ ខ្ញុំសម្តែង

បេីអ្នកជាខ្ញុំ​ អ្នកមានអារម្មណ៍បែបណា?

ឆ្នាំ២០១៣​ អាយុ​ ១៨ឆ្នាំ​ ខ្ញុំចូលប្រឡូកក្នុងនយោបាយ​ ដោយទទួលនយោបាយលាបពណ៌ពីបក្សប្រឆាំងខ្ញុំចាត់ទុកសម្តេចតេជោ​ ហ៊ុន​ សែន​ ជាសត្រូវ​ ចាត់ទុកលោក​ សម​ រង្សី​ កឹម​ សុខា​ ជាវីរៈបុរស

កាលនោះ​ ខ្ញុំមានឆន្ទៈ​ និងក្លាហានទាំងល្ងិតល្ងង់ប្រេីរថយន្តផ្ទាល់ខ្លួន​ ចំណាយថវិកា​ កម្លាំងកាយនិងកម្លាំងចិត្ត​ ចូលរួមដឹកនាំហែបក្ស​ បាតុកម្ម​ ទាំងថ្ងៃយប់​ ក្តៅរងាភ្លៀង​ ប្រឈមនឹងបញ្ហាបាតុកម្មហិង្សាជាច្រេីន​

ឆ្នាំ២០១៤ កញ្ញា​ កឹម​ មនោវិទ្យា​ កូន​លោក​ កឹម​ សុខា​ ប្រេីអំណាចឪពុក​ ព្យាយាមលាបពណ៌​ រំខានសកម្មភាពរបស់ខ្ញុំ​ និងដាក់ចេញជាគោលនយោបាយ​ប្រឆាំងខ្ញុំ

-​ ប្រាប់សប្បុរសជនក្នុង​ និងក្រៅប្រទេសមិនឲ្យផ្ញេីប្រាក់មូលនិធិឲ្យខ្ញុំ​ ដែលកាលនោះខ្ញុំ​ទទួលបានរាប់ម៉ឺនដុល្លា​ ក្នុង១ខែៗ​ រយៈពេល២ឆ្នាំ​ ខ្ញុំទទួលប្រាក់មូលនិធិខ្ទង់៧០ម៉ឺន​ដុល្លា​ ។ -​ ប្រាប់សារព័ត៌មាន​ និងសកម្មជនមិនឲ្យថតរូប​ និងផ្សព្វផ្សាយពីខ្ញុំ-​ បណ្តេញ និងរារាំងខ្ញុំ ពីវេទិកាបក្សក្បួនហែបក្ស​ផ្សេងៗ​ -​ ចេញលិខិតបក្ស​ បញ្ចប់តួនាទីខ្ញុំពីអ្នកឃោសនិកពិសេស​ និងបណ្តេញខ្ញុំចេញពីបក្ស​

ខ្ញុំអត់ធ្មត់២ឆ្នាំ ព្យាយាមតស៊ូមតិរកខុសរកត្រូ​វ​ ទាមទាយុត្តិធម៌ពីលោក​ សម​ រង្សី​ កឹម​ សុខានិងថ្នាក់ដឹកនាំបក្សប្រឆាំងជាលទ្ធផល​ លោកសម​ រង្សី​ កឹម​ សុខាមួរ​ សុខហួរ​ អេង​ ឆៃអ៊ាង​ ថ្នាក់ដឹកនាំជាច្រេីន មិនហាននិយាយ ក៏ស្របតាមកូនលោក​ កឹម​ សុខា​ បណ្តេញខ្ញុំ​ ចេញពីបក្សយ៉ាងអយុត្តិធម៌

ទោះជា​ ប្រឈមនឹងបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំងខ្ញុំនៅតែពង្រឹងឆន្ទៈខ្លួន ចូលរួមគ្រប់សកម្មភាពបក្សប្រឆាំង​ បាតុកម្មផ្សេងៗ​

សកម្មភាពបាតុកម្មហិង្សាជាច្រេីន​ ដូចជា-​ បាតុកម្មបិទផ្លូវជាតិលេខ៤​ ជិតបន្ទាយ៩១១​ -​ បាតុកម្មហិង្សា​ ទីលានប្រជាធិបតេយ្យ-​ បាតុកម្មគប់ដបដុំថ្ម​ នៅស្ទឹមមានជ័យ-​ បាតុកម្មគប់ដបសាំង​ នៅផ្លូវវេស្រេង​...តែងមានមនុស្ស១ក្រុម​ ប្រាប់ខ្ញុំ​ កៀងកាពារសុវត្ថភាពខ្ញុំ​ ចេញពីការផ្ទុះអំពេីហិង្សា​ បេីគ្មានក្រុមនោះទេ​ ពេលនេះ​ ធី​ សុវណ្ណ​ថានឹងក្លាយជារូបសំណាក់​ ។

រហូតដល់ឆ្នាំ​ ២០១៧​ ទេីបខ្ញុំដឹងក្រុមដែលតែងកៀងការពារជីវិតខ្ញុំពីអំពេីហិង្សាបាតុកម្ម​ផ្សេងៗ គឺជាអាជ្ញាធរសំងាត់ដែលសម្តេចតេជោ​ បញ្ជាឲ្យការពារជីវិតខ្ញុំ​

ពូមីង​ បងប្អូន​ សាកគិតពីអារម្មណ៍បែបនេះអ្នកដែលខ្ញុំគោរពស្រលាញ់ជាវីរៈបុរសជាតិសម​ រង្សី​ កឹម​ សុខា​ បែជាមនុស្សគ្មានហេតុផលមិនស្គាល់ល្អអាក្រក់​ ខុសត្រូវ​ ផ្តល់អយុត្តិធម៌ឲ្យខ្ញុំបណ្តោយឲ្យកូនចេញលិខិតបក្ស​ ដកតួនាទីខ្ញុំ​ បណ្តេញខ្ញុំចេញពីបក្ស​យ៉ាងអាម៉ាស​

ពេលនោះ​ អ្នកដែលខ្ញុំស្អប់គឺ​ ​សម្តេច​តេជោ​ ហ៊ុនសែន​ ខ្ញុំតែងគិតថាជាមនុស្សអាក្រក់​ សាហាវឃោឃៅ​ ហេីយខ្ញុំតែងតែវាយប្រហារ​ ប្រមាថសម្តេចធ្ងន់ៗ​ គ្រប់រូបភាព​...សម្តេចបែជាមនុស្ស​ ដែលជួយសង្គ្រោះជីវិតខ្ញុំ​ និងជួយតាមការពារខ្ញុំ​

ក្រោយមក​ សម្តេចបានផ្តល់កម្លាំងចិត្តលេីកសរសេីរខ្ញុំ​ក្នុងវេទិការបរិស្ថានពីការដឹកនាំ​ សកម្មភាពទេសចរណ៍​ ធ្វេីឲ្យខ្ញុំកាន់តែមានភាពកក់ក្តៅ​ និងការងារសង្គមរបស់ខ្ញុំកាន់តែរឹងមាំ

ខ្ញុំក៏សម្រេចចិត្ត​ដ៏ច្បាស់លាស់​ រឹងមាំដាក់លិខិតសុំខមាទោសពីសម្តេចតេជោសម្តេចបានផ្តល់ការអនុគ្រោះ​ យោគយល់មិនប្រកាន់ទោសកំហុសរបស់ខ្ញុំនិងបានផ្តល់ឱកាសឲ្យខ្ញុំ​ កសាងគុណសម្បត្តិក្លាយជាមន្ត្រីដឹកនាំនយោបាយ​ នៅមូលដ្ឋាននៅឃុំត្រេីយស្លា​ ស្រុកស្អាង​

ខ្ញុំចូល​ CPP​ មានក្រុមប្រឆាំងរាប់ម៉ឺន​ សែននាក់ជេរប្រមាថខ្ញុំ​យ៉ាងខ្លាំង​ តែខ្ញុំអាចទ្រាំបានព្រោះខ្ញុំមិនអាចក្បត់សេចក្តីពិត​ មិនអាចក្បត់អំពេីល្អ​ ក្តីមេត្តាករុណារបស់សម្តេចតេជោ​ បានទេ​

ទោះជា​ សម្តេចតេជោ​ បានអធ្យាស្រ័យលេីកលែងទោសឲ្យខ្ញុំ​ មិនប្រកាន់ខ្ញុំតែខ្ញុំនៅតែឈឺចាប់​ ខ្មាស់អៀន​ និងមានវិប្បដិសារីយ៉ាងខ្លាំង​ ចំពោះទង្វេីរបស់ខ្លួនឯង​ នេះហេីយជាមូលហេតុដែលខ្ញុំមិនអាចទប់ទឹកភ្នែកបានរាល់ពេលខ្ញុំ​មេីលមុខសម្តេចតេជោ​

នេះជារឿងពិត​ នៃខ្សែជីវិតដ៏កំសត់របស់ខ្ញុំ ដែលគ្រប់ថ្នាក់ដឹកនាំ​ និងមហាជនទូទៅបានដឹងបេីពូមីង​ បងប្អូនគឺ​ជាខ្ញុំ​ តេីបងប្អូនធ្វេីយ៉ាងណា?

កម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេច​ ហ៊ុនសែនសប្បូរសប្បាយ​ អភិវឌ្ឍន៍​ រីកចំរេីនជាខ្លាំងទោះជាកេីតមានចំនុចអសកម្មខ្លះរបស់មន្ត្រីខិលខូច​ សម្តេចបានវះកាត់កែទម្រង់ជាតិកាន់តែល្អជីវភាពប្រជាជនកាន់តែប្រសេីរ

ខ្ញុំជាប់ជំពាក់​គុណសម្តេចតេជោ​ ហ៊ុន​ សែន​ គឺគុណសង្គ្រោះជីវិត​ ដែលគ្មានអ្វីតបសង់បានទេ

នាងខ្ញុំ​ ធី​ សុវណ្ណថា​ សូមស្បថចំពោះវត្ថុស័ក្កសិទ្ធនិងមហាជនក្នុងFacebook ដោយស្មោះស្ម័គ្រ​ ចូលរួមជាមួយអ្នកគាំទ្រCPP. ចូលរួមជាមួយកងទ័ព​ និងប៉ូលីស​ ហានពលីជីវិតការពារសន្តិភាព​ ការពារសម្តេចតេជោ​ ហ៊ុន​ សែននិងក្រុមគ្រួសារ​ ជារាងរហូត​

/

/

/

/