ភ្នំពេញៈ កម្លាំងនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅវេលាម៉ោងប្រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ បាននិងកំពុង ឡោមព័ទ្ធ ដើម្បីបង្ក្រាបករណីគ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់នៅតាមផ្លូវ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

យ៉ាងណាក៏ដោយ មិនទាន់ មានព័ត៌មានលម្អិត ស្ដីពីការចុះបង្ក្រាបករណីគ្រឿងញៀននេះនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាងមួយចំនួនទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម។ ជាមួយគ្នានេះ ជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ។

ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញមានវត្តមាន របស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជីវ កេង ព្រះរាជអាជ្ញារង និងអាជ្ញាធរខណ្ឌ ចំការមន ជាច្រើននាក់៕

/

/

/

/

/

/

/

/

/

/

/

/

/

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល