ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២១ នាក់ មកពីភាគខាងជើងប្រទេសវៀតណាម បានស្លាប់បាត់បង់ជីវិត ខណៈមានករណីផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeera ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ ក៏បានធ្វើអោយក្រុមមនុស្សយ៉ាងហោច ៩៨នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាលផងដែរ ខណៈពេលដែលជាង ២០០០ នាក់ផ្សេងទៀត ត្រូវបានក្រុមជួយសង្គ្រោះយោធា ជម្លៀសខ្លួនពួកគេចេញពីកន្លែងកើតហេតុ។

ផ្ទុយទៅវិញ បើយោងតាមសម្តីប្រជាជនម្នាក់ ដែលរស់នៅក្នុងតំបន់កើតហេតុ ស្រុក Tha-nhBa បានអះអាងអោយដឹងថា ពួកគេពិតជាការតក់ស្លុតជាខ្លាំង ខណៈពេលដែលបានឭសម្លេងផ្ទុះ ស្របពេលដីក៏ត្រូវបានរញ្ជួយព្រមគ្នានោះ ។ ទីភ្នាក់ងារសារព័ត៌មានអនឡាញVNExpress បានដកស្រង់សម្តីសាក្សីម្នាក់ឈ្មោះ Nguyen Nhu Quynh អោយដឹងថា បន្ទាប់ពីករណីផ្ទុះជាលើកដំបូង ផ្ទះរបស់ខ្ញុំទាំងមូលបានចាប់ផ្តើមរញ្ជួយ វាពិតជាគួរអោយរន្ធត់។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក ផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Associated Press អោយដឹងថា ករណីផ្ទុះរោងចក្រផលិតកាំជ្រួចលើកនេះអាចលាន់ឭដល់ទៅចម្ងាយជាង ១០ គ.ម ឯណោះ ។ គួរបញ្ជាក់ផងដែរថា អគ្គីភ័យជាលទ្ធផលបានស្ថិតនៅក្រោមការគ្របគ្រងខណៈការតាមដានស៊ើបអង្កេតរកមូលហេតុពិតនៃការផ្ទុះលើកនេះ ក៏កំពុងតែបន្តមាន នេះបើយោងតាមសម្តីមន្រ្តីប៉ូលីស មកពីខេត្ត Phu - Tho ។
គួរបញ្ជាក់ផងដែរថា រោងចក្រមួយនេះគឺជាកន្លែងតែមួយគត់ ដែលធ្វើការផលិតកាំជ្រួចទុកសម្រាប់កម្មវិធីបុណ្យជាតិ នៅក្នុងនោះ មានកម្មវិធីបុណ្យចូលឆ្នាំជាដើម ខណៈពេលដែលរោងចក្រនេះ មានកម្មករប្រមាណជាង ៣០០ នាក់ នៅក្នុងនោះភាគច្រើនជាស្រ្តីភេទ តែជាសំណាងល្អ នៅក្នុងថ្ងៃកើតឧបទ្ទេវហេតុមានអ្នកបម្រើការតិចតួចតែប៉ុណ្ណោះ ក៏ព្រោះតែថ្ងៃនោះគឺជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃសៅរ៍ ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ
- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ
ប្រែសម្រួល ៖ កុសលប្រភព ៖ aljazeera