
កាលពីពេលថី្មៗនេះនៅប្រទេសសឹង្ហបុរី បុរសម្នាក់ឈ្មោះ Eng Han Lim អាយុ៣៨ឆ្នាំ បានជាប់ទោសពីបទរំលោភលើសេចកី្តទុកចិត្ត មកលើជនរងគ្រោះចំនួន១១នាក់។
បុរសរូបនេះបាននិយាយថា រូបគាត់បានបោកប្រាស់លុយរបស់ជនរងគ្រោះទំាង១១នាក់
នោះដោយទទួលយកលុយបានចំនួនពី៣០០ដុល្លាទៅ ១០,៥០០ដុល្លាដោយរូបគាត់
បានសន្យាគាត់នឹងជួលផ្ទះអោយពួកគេស្នាក់នៅ។
លោក Aw Yong Kok Pin ជាជនរងគ្រោះមួយក្នុងចំនោមជនរងគ្រោះទំាង១១នាក់បាន
និយាយថា លោក Eng បានសន្យាអោយគាត់ជួលចំនួនពីរបន្ទប់ ដោយមួយបន្ទប់មាន
តំលៃ ៧៥០ដុល្លា សំរាប់មួយខែ ហើយបន្ទាប់មកលោកEng បានទាមទារអោយរូបគាត់
បង់ប្រាក់ថែម ១០,៥០០ដុល្លាបន្ថែមទៀតសំរាប៦ខែបន្ទាប់។ក្រោយពីការបំភ្លឺនៅតុលាការ
នឹងមានពាក្យបណ្តឹងពីជនរងគ្រោះទៀតនោះតុលាការបានសំរេចចិត្តផ្ទន្តាទោសជនរួបនេះ
អោយជាប់គុកចំនួន៤ឆ្នាំ១០ខែនិងតំរូវអោយបង់ប្រាក់សំនងចំនូន៦,៥០០ដុល្លា ទៅអោយ
ជនរងគ្រោះចំនួន៨នាក់និង៣នាក់ទៀតត្រូវបង់ប្រាក់សំនងក្នុងតំលៃពេញតែម្តង។
ដោយ ខេមរៈ
channelnewsasia