ស្ទើរតែមិនគួរអោយជឿ ៖ លោក Sean Cole វ័យ ២៤  ឆ្នាំជាបុគ្គលិក  IT ម្នាក់មកពីក្រុងDarwin ប្រទេសអូស្រ្តាលី ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារ   ពីសំណាក់ក្រពើកំណាច  ស្របពេលដែលគាត់បានចូលរួមក្នុងកម្មវិធីខួបកំណើតគំរប់ ៣០ ឆ្នាំរបស់មិត្តភក្កិខ្លួន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស upi ដែលទើបតែបានចេញផ្សាយ ៤ ម៉ោងមុននេះ ។

គួររំឭកផងដែរ   កម្មវិធីខួបកំណើតខាងលើត្រូវបានធ្វើ ឡើងកាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ នៅឯទន្លេ មារី (Mary River) ។​ អំឡុងពេលនៃការប្រារព្ធកម្មវិធី លោក Sean ក៏ដូចជាអ្នកមួយចំនួនផ្សេងទៀត   បានសម្រេចចិត្តក្នុងការចុះ ហែលទឹកទន្លេលេង  តែដឹងអីថា រំពេចនោះ  ស្រាប់តែកើតមានឡើងនូវសោកនាដកម្មនេះតែម្តង  ពោលគឺ  ក្រពើកំណាចប្រវែងជិត ៥ ម៉ែត្រ បើកការវាយប្រហារ ដោយខាំអូសពាំគាត់ចូលទៅក្នុងផ្ទៃទឹក។

width=439

យ៉ាងណាមិញ      មន្រ្តីប៉ូលីសប្រចាំតំបន់នេះ  បញ្ជាក់អោយដឹងថា ក្រុមមនុស្ស ១៥ នាក់អាចធ្វើជាសាក្សីបាន  ខណៈពេលដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់ ។  ដោយឡែក សាកសពលោក Sean មិនទាន់បានរកឃើញនូវឡើយនោះទេ។

ជាការពិត   ទន្លេ មារី  គឺជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពមួយ  ដែលទទួលបា​នការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅ    និយមទៅលេងកំសាន្ត  ក៏ប៉ុន្តែរាល់អ្នកទេសចរទាំងអស់ ត្រូវបានហាមមិនអោយចុះចូលហែលទឹកនោះទេ ក៏ព្រោះតែទន្លេមួយនេះ ពោរពេញទៅដោយក្រពើជំទង់កំណាច៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖

- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា- កំពូលអ្នកចម្បាំងឆ្លាម នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់កំណើត

ដោយ ៖ ពិសិដ្ឋប្រភព ៖ upi