ប៉ារីស៖ការសិក្សាមួយបានចេញផ្សាយកាលពីថ្ងៃសៅរ៍នេះថាកំទេចរុក្ខជាតិតូចមួយ
ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអូស្រ្តាលីបានបង្ហាញថាកាលពី ច្រើនជាង៣.៥ពាន់
លានឆ្នាំមុនបាក់តេរីត្រូវបានលូតលាស់នៅលើផែនដីហើយក៏គ្មានអុកស៊ីសែននៅលើផែនដី
ផងដែរ។ ការស្រាវជ្រាវបាននិងសង្ឃឹមថាអាចនិងមានភាវៈមានជីវិតនៅលើភពព្រះអង្គារពី
ព្រោះថាវាមានស្ថានភាពដូចគ្នារវាងភពព្រះអង្គារ៍និងផែនដីកាលពី៣.៥ពាន់លានឆ្នាំមុន។
អ្នកសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Western Australia និងOxford Universityបាន
និយាយថាអតិសុខុមប្រាណដែលនៅសេសសល់ក្នុងតំបន់ថ្មបុរាណដែលស្ថិតក្នុងការពិភាក្សា
ជិតមួយសតវត្សហើយនោះបានបង្ហាញថាមានកំទេចរុក្ខជាតិដំបូងបំផុតនៅសេសសល់ដែល
មិនធ្លាប់បានកត់ត្រាទុកពីមុនមក។គំរូត្រូវបានយកមកពីតំបន់ដាច់ស្រយាលមួយនៅភូមិភាគ
ខាងលិចរបស់ប្រទេសអូស្រ្តាលីគឺតំបន់Pilbara។តំបន់នោះត្រូវបានគេអោយឈ្មោះថា Strelley
Pool ដែលជាកន្លែងដែល អតិសុខុមប្រាណត្រូវបានការពារ។ Pilbara មានប្រភេទថ្មដែល
ចំណាស់បំផុតនៅក្នុងផែនដី ដែលត្រូវគេអោយឈ្មោះថា Archean Eonដែលមានតាំងពីពេល
ដែលផែនដីមានការចាប់កំណើតដែលគ្មានផ្ទៃដីនិងមានតែមហាសមុទ្រដែលមានកំដៅដ៏ក្តៅ។
នៅក្នុងឆ្នាំ២០០២,ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមទៀតបានធ្វើការសិក្សាស្រាវជ្រាវទៅលើតំបន់
ដូចគ្នានេះគឺគ្រាន់តែមានចំងាយឆ្ងាយជាង៣៥ គីឡូម៉ែត្រ។នៅទីនោះពួកគេក៏បានរកឃើញនូវ
ប្រភេទបាក់តេរី និងកំទេចរុក្ខជាតិដូចគ្នាផងដែរ៕


ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា