ព័ត៌មានអន្តរជាតិ ៖ លោក John Kerry រដ្ឋលេខាធិការ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានស្នើជាជំនួយ ដោយបញ្ជូននូវ ក្រុមអ្នកសង្កេតការណ៍ ពិសេស ទៅកាន់ប្រទេស នីហ្សេរីយ៉ា ដើម្បី បង្ករជាលក្ខណៈងាយស្រួល ក្នុងការ តាមប្រមាញ់ក្រុម ពួកឧទ្ទាម អ៊ីស្លាម ជ្រុល និយម Boko Haram ដែលបានចាប់ជម្រិត ក្មេងស្រី ជាសិស្ស សាលា ច្រើនជាង ២០០ នាក់ កាលពីសប្តាហ៍កន្លងទៅនេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស Channelnewsasia។
បន្ថែមពីលើនេះ បើតាមការអោយដឹងពីលោកស្រី Jen Psaki ជាអ្នកនាំពាក្យអោយ ប្រទេស នីហ្សេរី យ៉ា បានសរបញ្ជាក់អោយដឹងថា លោក John Kerry រដ្ឋលេខាធិការ សហរដ្ឋអាមេរិក បានស្នើនឹងសំ ណើមួយនេះ ជាមួយនឹង លោក Goodluck Jonathan ជាប្រធានាធិបតី ប្រទេស នីហ្សេរីយ៉ា តាមរយៈ កិច្ចពិភាក្សាមួយ តាមទូរស័ព្ទដៃ ពោល បានធ្វើឡើង ក្នុងរយៈពេល ត្រឹមតែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះ ក្រោយ ទទួលព័ត៌មានបានថា ក្រុមឧទ្ទាម បានចាប់ក្មេងស្រី អស់ជាច្រើននាក់ ផ្សេងទៀត ជាបន្តបន្ទាប់ មានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ។

គួររំឭកថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្មេងស្រីជាសិស្សសាលា ច្រើនជាង ២០០ នាក់ត្រូវបាន គេរាយការណ៍អោយដឹងថា ត្រូវបានក្រុម ឧទ្ទាម មិនស្គាល់មុខចាប់ជម្រិតយកទៅជាបន្តបន្ទាប់ខណៈ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃច័ន្ទ កន្លងទៅនេះ ក្រុមឧទ្ទាម អ៊ីស្លាម ជ្រុលនិយម Boko Haram បាន ចេញមុខប្រកាសជាផ្លូវការ អោយដឹងថា ខ្លួននៅពីក្រោយរឿងនេះ ពោលជា អ្នកចាប់ជម្រិត ក្មេងៗ ទាំងអស់នោះ ខណៈមានការគម្រាមគំហែង ថានឹងលក់ពួកគេ ទៅក្រៅប្រទេស ធ្វើជាទាសករ ថែម ទៀតផង ៕
អាន - ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់
អាន - UNICEF រងការ ថ្កោលទោស និង ខឹងសម្បារ ក្រោយមានករណី ក្រុមឧទ្ទាម ចាប់ជំរិត ក្មេងស្រី សិស្សសាលា ២២៣ នាក់
ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia