អូស្រា្ដលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ២៦ កញ្ញាម្សិលមិញ នេះ បានអោយដឹងថា សណ្ឋាគារដ៏ល្អប្រណិត ដែលបណ្ដែតខ្លួនលើផ្ទៃទឹក ត្រូវបានលេចរូបរាង ហើយ។

width=457

ជាមួយទិដ្ឋភាពដ៏អស្ចារ្យ ផ្ទៃទឹកដ៏ធំល្វឹងល្វើយ ពិតជាអាចនាំអារម្មណ៍មនុស្ស ជាច្រើននាក់ ចង់ទៅកាន់ទីនោះមែន។ តាមប្រភពខាងលើបានអោយដឹងថា សណ្ឋាគារដែលមានឈ្មោះថា Ark Hotel នេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃទឹកសមុទ្រមួយ ដែលនៅជិតទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី។ អ្វីដែលអស្ចារ្យសម្រាប់សណ្ឋាគារនោះគឺថា វាគឺស្ថិតនៅលើផ្ទៃទឹក មានបន្ទប់ស្នាក់នៅរាប់រយ មានកន្លែងកំសាន្ដ ព្រមទាំងមានខ្យល់បរិសុទ្ធផងដែរ។ លើសពីនេះ ទៅទៀត គឺវាក៏មានអាគារដ៏ធំមួយដែលនៅក្រោមផ្ទៃទឹកផងដែរ ដូច្នេះអ្នកក៏ចុះទៅលេងក្រោមផ្ទៃទឹក នៃសណ្ឋាគារនោះក៏បាន។

width=457

width=457

បើតាមការអោយដឹងពី ស្ថាបត្យករជនជាតិរុស្ស៊ី បានអោយដឹងថា សំណង់មួយនេះ ត្រូវបានសាងសង់ឡើងតាមស្ដង់ដារ ត្រឹមត្រូវ ពោលគឺអាចទប់ទល់នូវ រលកសមុទ្រធំៗ និងជាពិសេស គឺទប់បាននូវកម្លាំងខ្យល់ព្យុះ Tornado តែម្ដង។

 

ដោយ៖ នារីប្រភព៖ dailymail