សាខាលក់រាយផ្តាច់មុខនូវគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសចិនឈ្មោះថា
Red Star Macalline (Red Star) ត្រូវបានបិទទ្វារបន្ទាប់ពីមានទោសក្រោមបទចោទប្រកាន់
ថាបានលក់ផលិតផលក្លែងក្លាយទៅអោយអតិថិជន ។

ហាងលក់ផលិតផលផ្តាច់មុខគ្រឿងសង្ហារឹមមួយដែលជាសាខារបស់របស់ក្រុមហ៊ុនដ៏ធំមួយ
ក្នុងប្រទេសចិនមានឈ្មោះថា Red Star Macalline Furniture Mall បានលក់ផលិតផលក្លែង
ក្លាយមានយីហោថា Hilton ។ ចំណែកឯហាងផ្តាច់មុខមួយទៀតជាសាខារបស់ក្រុមហ៊ុននេះ
ដែរដែលមានទីតាំងនៅក្នុងក្រុង Qingdao ខេត្ត Shandong ក៏ត្រូវមានទោសដូចគ្នានេះដែរ
បន្ទាប់ពីរកឃើញថាបានលក់ផលិតផលតុបតែងលើជញ្ជាំងក្លែងក្លាយអោយអតិថិជន ។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកយកពត៌មានកាលពីសប្តាហ៍កន្លងទៅនេះ ដែលស្តីអំពីរឿង
អាស្រូវ ក្នុងនាមជាហាងមួយដ៏ល្បីក្នុងប្រទេស តែបែរជាមិនដឹងថាសាខាផ្តាច់មុខរបស់ខ្លួន
បែរជាធ្វើចរាចរណ៍សុទ្ធតែរបស់ក្លែងក្លាយដូច្នេះ ។
អ្នកតំណាងរបស់ក្រុមហ៊ុន Red Star បានធ្វើការបកស្រាយបញ្ជាក់ថាការលក់ផលិតផល
ក្លែងក្លាយនេះគឺគ្រាន់តែកើតមានឡើងនៅក្នុងសាខាតូចរបស់ក្រុមហ៊ុន Red Star ប៉ុណ្ណោះ
ហើយសាខានោះទៀតសោតក៏ត្រូវបានបិទទ្វារ ម្យ៉ាងទៀតសាខានោះក៏បានធ្វើការសង
សំណងដល់អតិថិជនខ្លួនផងដែរ ។
ចំពោះបញ្ហានេះបានកើតឡើងខណៈពេលដែលថវិការចំណាយលើវត្ថុធាតុដើម តំលៃពន្ធ ក៏
ដូចជាតំលៃកំលាំងពលកម្មបានកើនឡើងដែលជាហេតុធ្វើអោយចំណូលផ្នែកសង្ហារឹមមាន
ការធ្លាក់ចុះយ៉ាងខ្លាំង បង្កអោយហាងលក់ផលិតផលសង្ហារឹមទាំងអស់នោះបានសំរេចលក់
ផលិតផលក្លែងក្លាយទៅអោយអតិថិជនដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ៕
(ពី chinadaily)
រដ្ឋា