នេះគឺជារូបភាពដែលកើតឡើងនៅភូមិ Luanchuan ជនបទ Luozhuang ប្រទេសចិន នៅថ្ងៃទី ៣១ តុលា ២០១២ ដែលផ្ទះរបស់ស្រ្តី វ័យ ៨២ឆ្នាំម្នាក់ឈ្មោះ Xu Xianglan ត្រូវបានគេកំទេចចោល គួរឲ្យអាណិតជាពន់ពេក។

width=449

យោងទៅតាមអ្នកភូមិជាច្រើនដែលផ្ទះរបស់ពួកគេត្រូវបានកំទេចចោលដែរនោះ បានបំភ្លឺថាកាលពីយប់ថ្ងៃទី ២១ តុលា មានក្រុមមនុស្ស ៨០នាក់ ស្លៀកពាក់ឯកសណ្ឋានស និងស្រោមដៃ បានមកកំទេចលំនៅដ្ឋានរបស់ពួកអ្នកភូមិចោល ស្របពេលកំពុងតែលង់លក់ដំណេក។ ការបំផ្លិចបំផ្លាញនេះបានធ្វើឲ្យអ្នកភូមិគ្មានជំរក រស់នៅតាមសំយាបយ៉ាងវេទនា។

គេពុំទាន់រកឃើញអ្នកដែលទទួលខុសត្រូវលើករណីនេះនៅឡើយ ហើយរដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេត៕

width=454

width=457

/

ដោយ៖ មិនា

ប្រភព៖ chinasmack