រមណីដ្ឋានអាងកំពីងពួយជារមណីដ្ឋានមួយដែលភ្ញៀវទេសចរអាច មកលំហែកាយយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ អាងកំពីងពួយត្រូវបានកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដោយប្រជាពលរដ្ឋជាច្រើនរយពាន់នាក់ ខ្លះបានបាត់បង់ជីវិតរបស់ខ្លួននៅពេលបំពេញកិច្ចការកសាងអាងទឹកនេះ។

អាងកំពីងពួយមានទីតាំងស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាមស្រុក បាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះ ភ្នំក្រពើ និងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន១១០.០០០.០០០ ម៉ែតគូបនៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព វិស័យកសិកម្ម យ៉ាងមហិមា។
អាងកំពីងពួយ បានផ្តល់ប្រយោជន៍ យ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ពោលគឺ បច្ចុប្បន្ន នេះ អាងកំពីងពួយបានក្លាយជារមណីយដ្ឋានដែលទាក់ទាញ ទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងច្រើន៕
ដោយ៖ មិនា
ប្រភព៖ chanbokeo