អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១វិច្ឆិកាម្សិលមិញនេះថា មានបុរសម្នាក់ ត្រូវបានក្រុមប៉ូលីស ធើ្វការឃាត់ខ្លួនភ្លាមៗ ខណៈដែលបុរសរូបនោះ​ បានជិះស្គីចូលទៅក្នុងកម្មវិធីបុណ្យរំលឹកខួប ដល់មនុស្សដែលបានស្លាប់ក្នុងការ ពលីជីវិតក្នុងសមរភូមិ។

width=451

ប្រភពដដែលបានអោយដឹងថា ជាមួយនឹងកងយោធា ក៏ដូចជាក្រុមប៉ូលីល នៃទីក្រុង Bri-stol រាប់រយនាក់ បានទទួលរងនូវភ្នែកស​ និងបុកពោះយ៉ាងខ្លំាង នៅពេលដែលបុរសម្នាក់ ដែលមិនបានស្គាល់អត្ដសញ្ញាណ ហើយបានជិះស្គីក្ដារបន្ទះ ចូលសំដៅទៅក្នុងកម្មបុណ្យ Remembrance Day march ស្របពេលដែលគណៈអធិបតិអញ្ជើញមកដក់ផងដែរនោះ។

width=450

សាក្សីម្នាក់ គឺលោក Nick Calver វ័យ៥១ ឆ្នាំបាននិយាយថា គាត់ឃើញបុរសរូបនេះ ស្លៀកពាក់ខោអាវក្រហម មានបិទមុខ និងពាក់ស្នែងសត្វនៅលើក្បាល បានជិះស្គីកា្ដរបន្ទះយ៉ាងលឿនចូលសំដៅទៅកាន់ហ្វូងយោធា និងប៉ូលីស។ ទៅបីជាមានការហាម និងប្រាប់ពីក្រុមមនុស្ស ដែលនៅទីនោះយ៉ាងណាក៏ដោយ ក៏បុរសរូបនោះមិនស្ដាប់ ហើយបង្កើនល្បឿនចូលយ៉ាងអង់អាច។

width=451

គណៈអធិបតិចូលរូមក្នុងកម្មវិធីទោះបីជាយ៉ាណាក៏ដោយ ក៏គ្នានប្រភពណាបញ្ចាក់ថា បុរសនោះគឺជាមនុស្សឆ្កួតទេ។​ ក្រុមប៉ូលីលនឹងឃាត់ខ្លួនបុរសនេះទុក ហើយរងចំាការសួរចម្លើយបន្ទាប់ពីកម្មវិធីបុណ្យនេះចប់ទៅ៕

ដោយ៖ មឿ​នប្រភព៖ dailymail