ចិន ៖ នៅក្នុងព្រឹត្ដិការណ៍ឃោសនារថយន្ដនៅក្រុង ប៉េកាំង គេបានប្រើប្រាស់ស្រីស្អាតអាក្រាតកាយជាច្រើននាក់ ដើម្បីទាក់ទាញអ្នកចូលរួមទស្សនា។
កាលពីថ្ងៃទី ១៨ កញ្ញា នៅក្នុងព្រឹត្ដិការណ៍ឃោសនារថយន្ដដែលត្រូវបានគេធ្វើឡើងនៅក្រុងប៉េកាំង គេឃើញមានក្រុមស្រីស្អាតជាច្រើននាក់ បានបង្ហាញខ្លួនដោយមិនបានពាក់អាវនោះទេ ពួកគេស្លៀកតែខោក្នុងតែប៉ុណ្ណោះ។
ជាការជំនួសអោយអាវ ក្រុមនារីទាំងនេះត្រូវបានគេគូររូបផ្សេងៗដោយទឹកថ្នាំ លើរាងកាយ។ ទោះជាយ៉ាងនេះក្ដី គេនៅតែអាចមើលឃើញអ្វីដែលជារបស់ ពីកំណើត។
គួររំលឹកថា កាលពីមុននេះ ស្ថាប័នមានសមត្ថកិច្ចចិន បានចេញបទបញ្ជា ហាមមិនអោយប្រើប្រាស់នារីសិចស៊ីដើម្បីទាក់ទាញ ក្នុងពេលប្រារព្ធពិធីពិព័រណ៍ ឃោសនារថយន្ដ មិនដូច្នោះទេ ពួកគេនឹងត្រូវផ្អាក់ដំណើរការ។
ការប្រើប្រាស់នារីខាងលើនេះ ត្រូវបានគេមើលឃើញថា ជាវិធីមួយ ដើម្បីមិនអោយបំពាន់ដល់បទបញ្ជាដែលបានដាក់ចេញ ប៉ុន្ដែ នៅតែអាចរក្សាបានភាពទាក់ទាញដដែល៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14