ដោយមានកំពស់ ៦,៨ម៉ែត្រ ទទឹង ៧,៧ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ កៅអីប្រណិតនេះទើបត្រូវបានដាក់តាំងបង្ហាញនៅក្នុងផ្សារទំនើបមួយនៅសៀងហៃ ប្រទេសចិន។ កីអីនេះ ត្រូវបានគេមើលឃើញថា ជាកីអីធំបំផុតក្នុងពិភពលោក គឺធំជាងកីអីធម្មតាដល់ទៅ ៧៧ដង។

/

កៅអីប្រណិតនេះ ត្រូវបានតំណាងសមាគមឯតទគ្គកម្មពិភពលោក (WRA) ជាសមាគមមួយដែលមិនទាក់ទឹននឹងបញ្ជីឯតទគ្គកម្មពិភពលោក Guinness ទទួលស្គាល់។

/

គេបានដឹងថា កៅអីនេះគឺជាផលិតផលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ និងត្រូវបានដាក់តាំងបង្ហាញនៅក្នុងផ្សារទំនើបមួយនៅសៀងហៃ ប្រទេសចិន។

/គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ Camnews បានចុះផ្សាយអត្ថបទមួយស្ដីពីកៅអីយក្ស ដែលត្រូវបានគេដាក់តាំងបង្ហាញមួយរយៈនៅឆ្មេរសមុទ្រ Bournemouth នៃប្រទេសអង់គ្លេស។ កៅអីនោះ ត្រូវបានលោក Stuart Murdoch បង្កើតឡើង ដោយបានចំណាយពេលត្រឹមតែ  ៣សប្តាហ៍៕

ដោយ ៖ សូរីយ៉ាប្រភព​ ៖ k14