ក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនផលិតសព្វាវុធ ចិន មិន
បានផ្គត់ផ្គង់សព្វាវុធ ដល់រដ្ឋភិបាលលោកកាដាហ្វី ក្នុងកំលុងពេល ដែលលោកកំពុងវាយ
ប្រហារជាមួយពួកប្រឆាំងនោះទេ។

កាលពីថ្ងៃអាទិត្យកន្លងទៅ សារព័ត៍មានរបស់ប្រទេសកាណាដា Canadian daily បានឲ្យដឹង
ថា ប្រទេសចិនបានផ្ដល់គ្រឿងសព្វាវុធ ដ៍ច្រើន ដែលមានតម្លៃយ៉ាងហោចណាស់ ២០០លាន ដុល្លាអាមេរិក ក្នុងខែ កក្កដា កន្លងទៅ ទោះបីជាអង្គការសហប្រជាជាតិ បានចេញសេចក្ដី
ប្រកាស់ហាមឃាត់ មិនឲ្យមានការលក់គ្រឿងសព្វាវុធ ឲ្យប្រទេស លីប៊ី ក៍ដោយ។

សារព័ត៍មានបរទេសបានឲ្យដឹងថា គ្រឿងសព្វាវុធ ទាំងនោះត្រូវបានដឹកជញ្ជូនចូលប្រទេស
លីប៊ី ដោយឆ្លងកាត់ប្រទេស អាហ្ស៊េរី និង អាហ្វ្រិកខាងត្បូង៕

(channel news asia)

ដោយៈសំអាត