ជាអតីតសមាជិកទី ២០ ដែលបានចូលរួមក្នុង “មហាគ្រួសារ” Google ហើយក៏ជាវិស្វករស្រីដំបូងរបស់ក្រុមហ៊ុននេះ Marissa Mayer ពិតជាមានសមត្ថភាពគ្រប់គ្រាន់ដែលអាចដឹកនាំក្រុមហ៊ុន Internet ដទៃបានទាំងអស់។នៅពេលដែល Marissa Mayer ទទួលតំណែងជាអគ្គនាយិការប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo កាលពីមួយឆ្នាំមុន មនុស្សទូទាំងពិភពលោក សុទ្ធសឹងតែបានដឹងអំពីរឿងនេះ ហើយចាត់ទុក Marissa Mayer ដូចជាបុប្ផាមួយទងដែលស្វែងរកឃើញតំណែងដ៏ខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា។

width=412ចាប់តាំងពីបានកាន់កាប់តំណែងជាអ្នកដឹកនាំនៅ Yahoo អ្នកស្រី Marissa Mayer បានធ្វើការសម្រេចចិត្តកិច្ចការធំៗ ផ្លាស់ប្ដូរទាំងស្រុងនូវទិសដៅរបស់ក្រុមហ៊ុននេះ។តាមការវិភាគរបស់ Scott Kessler មកពីផ្នែក S&P Capital IQ (នៃក្រុម Standard & Poor’s)ឱ្យដឹងថា ការកាន់កាប់តំណែងនេះ ប្រហែលជាប្រការល្អបំផុតដែលលោកស្រីធ្វើការឱ្យ Yahoo ។ ដូច្នេះ ការដែលអូសទាញបានបុគ្គលិកជាន់ខ្ពស់របស់ Google មកធ្វើការឱ្យខ្លួន បានបង្ហាញថា ក្រុមហ៊ុន Yahoo ដែលកំពុងជួបការលំបាកនេះ បានប្ដេជ្ញាចិត្ត វិលត្រឡប់មកកាន់ “ទីតាំង”ដើមវិញ។ ប៉ុន្ដែ ១២ខែក្រោយមក Yahoo ក៏មិនអាចឡើងទៅដល់ “តំណែង” ដើមរបស់ខ្លួន ហើយបែរជាអន់ថយជាងមុន(ប្រាក់ចំណូលទទួលបាន ១,១៤ពាន់លានដុល្លារ ថយចុះ ៧% ធៀបនឹង ១,២២ពាន់លានដុល្លារ នៅត្រីមាសទីពីរ ឆ្នាំ ២០១២។)

/ការប្រឹងប្រែងរបស់ Mayer នៅ Yahoo គឺពិតជាគួរឱ្យកត់សម្គាល់ ប៉ុន្ដែ Kessler យល់ថា លោកស្រីនៅមានឧបសគ្គ និងផ្លូវវែងឆ្ងាយត្រូវដើរ។ ការសម្រេចចិត្ដត្រឹមត្រូវបំផុត របស់ Mayer ៖ កែលំអ Flickrនៅពេល Mayer បានចូលកាន់កាប់តំណែង គេហទំព័រចែករំលែករូបភាព Flickr បានជួបបញ្ហាយូរមកហើយ។ ដោយគិតថា Flickr អាចធ្វើបានដូច Instargram (គេហទំព័រចែករំលែករូបភាព) ដូច្នេះ Mayer ក៏ចាប់ផ្ដើមកែលំអបញ្ហាកំពុងប្រឈម។ Mayer បានជួលបុគ្គលិកបន្ថែម ដើម្បីរចនាឡើងវិញនូវផ្នែកខ្លះរបស់ Flickr និងបន្ទាន់សម័យនូវកម្មវិធីចលតសម្រាប់ទំព័រនេះ។ ប្រការខាងលើ ធ្វើឱ្យក្រុមហ៊ុន Yahoo ដែលមានអ្នកប្រើប្រាស់ជាង ៨៧លាននាក់ មានមុខមាត់ឡើងវិញ។

ដោយ ៖ តារាប្រភព ៖DN